តម្លៃជីវិត


អាឡិចសាន់ឌ័រទី៣ នៃម៉ាសេដ្វាន (356-323 មុន គ.ស) ត្រូវបានគេស្គាល់ទូទៅជាអាឡិចសាន់ឌ័រ ដឹហ្គ្រេដ (Alexander the Great)។ បុរសម្នាក់នោះគឺជាមេបញ្ជាការកងទ័ពដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្ដិសាស្ដ្រសង្គ្រាម។ ត្រឹមតែអាយុ៣០ឆ្នាំគាត់បានក្លាយខ្លួនជាអធិរាជសង្គ្រាមដ៏អស្ចារ្យនាសម័យកាលនោះ។
ប៉ុន្តែទោះបីជាខ្លាំង និងអស្ចារ្យប៉ុនណាក៏ដោយក៏អាឡិចសាន់ឌ័រអាចរស់បានតែត្រឹមអាយុ៣៣ឆ្នាំប៉ុណ្ណោះ។ នេះគឺជាច្បាប់ធម្មជាតិ។ គ្រប់អត្ថិភាពទាំងអស់មិនថាមាន ឬគ្មានជីវិត មិនថាមានឬក្រ ល្អឬអាក្រក់ ខ្លាំងឬខ្សោយទ្បើយ សុទ្ធតែស្ថិតក្រោមអំណាចនៃការប្រែប្រួល(អនិច្ចំ) ទ្រាំនៅមិនបាន(ទុក្ខំ) និងការបែកធ្លាយ(អនត្តា)។ ការស្លាប់តាំងពីវ័យក្មេងក៏គ្មានអ្វីចម្លែកនោះដែរ ។ កាលណាធាតុផ្សំឲ្យរស់មានអត្ថិភាពទ្រាំនៅលែងបានវាត្រូវតែបែកធ្លាយស្លាប់។

អាឡិចសាន់ឌ័រ បានឡើងកាន់អំណាចតាំងពីវ័យ១៦ឆ្នាំ និងបន្ដជោគជ័យជាបន្ដបន្ទាប់លើទីលានសង្គ្រាម។ បុគ្គលដែលទទួលបានជោគជ័យសង្គ្រាមដ៏ជោគជាំបែបនេះ សមតែមានបណ្ដាំមុនស្លាប់អំពីរឿងរ៉ាវនានា ដែលទាក់ទងនឹងជោគជ័យរបស់គាត់ជាពិសេសអំពីបទពិសោធសង្គ្រាម។ ប៉ុន្ដែផ្ទុយទៅវិញវីរជនសង្គ្រាមរូបនេះបែរជាបានបន្សល់ទុកបណ្តាំ ចម្លែកចំនួនបី ដែលមិនទាក់ទងអ្វីបន្ដិចសោះនឹងយុទ្ធសាស្ត្រជោគជ័យឬការថែរក្សាជោគជ័យរបស់ខ្លួន។ គាត់បានផ្តាំទៅឧត្តមសេនីយ៍របស់ខ្លួនឲ្យផ្សព្វផ្សាយបទបញ្ជានោះ ទូទាំងប្រទេសដោយមិនឲ្យអាក់ខានជាដាច់ខាត។ បណ្តាំទាំងបីនោះគឺ៖

១. ត្រូវឲ្យវេជ្ជបណ្ឌិតដ៏ចំណានបំផុតប្រចាំប្រទេសសែងក្តារមឈូសគាត់ពេលដង្ហែសពកាត់ទីក្រុង។
២. ត្រូវពង្រាយមាស ពេជ្រ និងត្បូងមានតម្លៃទាំងអស់ដែលជាជ័យភណ្ឌពីសង្គ្រាមតាមផ្លូវដង្ហែសព។
៣. ត្រូវចោះប្រហោងក្ដារមឈូសទាំងសងខាងហើយដាក់ដៃទាំងពីររបស់គាត់ចេញក្រៅមឈូសពេលដង្ហែសព។

បើមើលតាមប្រវត្ដិសាស្ដ្រទាំងសម័យមុនសង្គ្រាម សម័យសង្គ្រាម និងសម័យក្រោយសង្គ្រាម យើងតែងឃើញអធិរាជនៃប្រទេសនីមួយៗជាទូទៅតែងផ្ដាំមុនស្លាប់នូវរឿងរ៉ាវដែលទាក់ទងនឹងអំណាច និងទ្រព្យសម្បត្ដិរបស់ខ្លួន។ ខ្លះបញ្ជាទុកមុនឱ្យគេរៀបចំធ្វើពិធីបុណ្យសពរបស់ខ្លួនយ៉ាងអធិកអធមលើសពីភាពចាំបាច់ដោយមិនគិតដល់ភាពខ្ជះខ្ជាយសម្បត្ដិជាតិក្នុងពិធីនោះទេ។ ខ្លះបញ្ជាឱ្យកសាងផ្នូរដែលដាក់ពេញដោយ មាស ពេជ្រ កែវកង។ ខ្លះទៀតថែមទាំងតម្រូវឱ្យយកស្រីស្នំទាំងហ្វូងៗទៅកប់ទាំងរស់ ក្នុងផ្នូរជាមួយសពខ្លួនទៀតផង។ ចុះហេតុអ្វីទើបអាឡិចសាន់ឌ័រ បែរជាទុកបណ្ដាំចម្លែកពីគេឯងបែបនេះទៅវិញ?

– បណ្ដាំទី១ អាឡិចសាន់ឌ័រ ចង់បញ្ជាក់ថាសូម្បីតែមានវេជ្ជបណ្ឌិតកំពូលៗជាច្រើននៅជុំវិញខ្លួនក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតបានដែរ ។
– បណ្ដាំទី២ គាត់ចង់បញ្ជាក់ថាទោះបីជាមានទ្រព្យសម្បត្តិមហាសាលប៉ុនណាក៏ដោយ ក៏មិនអាចប្ដូរនឹងសេចក្ដីស្លាប់បានដែរ ។
– បណ្ដាំទី៣ គាត់ចង់បញ្ជាក់ថាយើងគ្រប់គ្នាចាប់កំណើតមកដោយបាតដៃទទេហើយពេលស្លាប់ទៅវិញក៏បាតដៃទទេដែរ ។

បណ្តាំចុងក្រោយមុនពេលស្លាប់ទាំងបីនេះពោរពេញទៅដោយវិប្បដិសារៈ ដោយសារតែ អាឡិចសាន់ឌ័រ បានចំណាយពេលវេលាទាំងអស់នៃជីវិតរបស់គាត់រត់ដេញតាមតណ្ហា ។
តណ្ហាជំរុញឲ្យមនុស្សដែលលុះដោយកម្លាំងរបស់វាឱ្យរត់ដេញតាមបំពេញមិនឈប់ឈរ។ អាឡិចសាន់ឌ័រ ត្រូវការកសាងអំណាចត្រួតត្រាយ៉ាងសម្បើមតាមរយៈការវាតទីឱ្យដល់ចុងបំផុតនៃផែនដី និងដើម្បីប្រមូលទ្រព្យសម្បត្តិមហាសាលពីសង្គ្រាមដែលគាត់ច្បាំងឈ្នះ។ គាត់បានទទួលជោគជ័យយ៉ាងធំធេងក្នុងសង្គ្រាម ប៉ុន្តែសូម្បីតែបំណងចុងក្រោយមួយដែលគាត់ចង់ជួបមុខម្តាយរបស់គាត់ នាដង្ហើមចុងក្រោយក៏មិនអាចធ្វើបានដែរ។ រហូតដល់ពេលជិតស្លាប់ទើបគាត់ដឹងថាជោគជ័យនៃសង្គ្រាមដែលធ្វើឱ្យគាត់មានទាំងអំណាច និងទ្រព្យសម្បត្តិមិនមែនជាជោគជ័យពិតប្រាកដនៃជីវិតឡើយ ។

កាលពីឆ្នាំ ២០១២ វេជ្ជបណ្ឌិតផ្នែកវះកាត់ជនជាតិសិង្ហបុរីដែលមានប្រាក់រាប់លានដុល្លារ លោក រីឆាដ តែវកេងសៀង (Richard TeoKeng Siang ១៩៧២-២០១២) ក៏បានបង្ហាញវិប្បដិសារៈ ចំពោះការចំណាយពេលនៃជីវិតទៅរត់ដេញតាម ស្វែងរកជោគជ័យនៃជីវិតដោយការមានទ្រព្យសម្បត្តិស្ដុកស្ដម្ភរហូតភ្លេចរស់ក្នុងភាពជាមនុស្ស។ មុនពេលស្លាប់សេដ្ឋីវ័យក្មេងរូបនោះបានពោលថាជីវិតដែលរត់ដេញ តាមស្វែងរកទ្រព្យសម្បត្តិជាជីវិតគ្មានន័យឡើយ។ មនុស្សទូទៅយល់ថាការប្រព្រឹត្ដជីវិតបែបអាឡិចសាន់ឌ័រ និងរីឆាដ មុនពេលពួកគាត់ធ្លាក់ខ្លួនឈឺធ្ងន់ គឺជាការស្វែងរកតម្លៃឱ្យជីវិត។ ពួកគាត់សម្គាល់ថាការមានអំណាចខ្លាំងលើសគេ ទ្រព្យសម្បត្ដិច្រើនជាងគេ ចំណេះដឹងខ្ពស់ជាងគេ រូបល្អលើសគេជាដើម ធ្វើឱ្យជីវិតមានតម្លៃ ។ នៅពេលនរណាម្នាក់មានរបស់ទាំងអស់នោះលើសគេទាំងខ្លួនគេ និងទាំងអ្នកនៅជុំវិញតែងតែសរសើរថា ជីវិតម្នាក់នោះមានជោគជ័យ ។

អាឡិចសាន់ឌ័រ ដឹហ្គ្រេដ និងមេឃាតករដទៃទៀតដូចជា បែនីតូ ម៉ូសូលីនី (Benito Mussolini), អាដុល អ៊ីទ្លែរ (Adolf Hitler), សាដាម ហ៊ូសេន (Saddam Hussein) ប៉ុល ពត ជាដើមសុទ្ធតែជាប្រភេទមនុស្សដែលមានសមត្ថភាពខ្ពស់តែមានមនោសញ្ចេតនាទាប ។ អ្វីដែលពួកគេបានធ្វើ គឺការគំរាមកំហែង និងផ្តាច់ផ្តិលជីវិតអ្នកដទៃហើយអ្វីដែលពួកគេបានទទួលមកវិញ គឺការខ្លបខ្លាច និងការគោរពក្លែងក្លាយ។ ដោយសារសមត្ថភាពខ្ពស់ពួកគាត់អាចធ្វើឱ្យអ្នកដទៃខ្លាចញញើតបាន ប៉ុន្តែគឺមនោសញ្ចេតនា ដែលពេញដោយក្តីមេត្ដា និងករុណាទៅវិញទេដែលអាចធ្វើឲ្យជីវិតមានន័យឱ្យអ្នកដទៃគោរពស្រឡាញ់ដោយចិត្ដបរិសុទ្ធ។ បើជោគជ័យនៃជីវិតត្រូវបានកំណត់ដោយការមានអ្វីៗក្រៅខ្លួនដែលលើសគេ ដូច្នេះអ្នកប្រាជ្ញទាំងឡាយដែលមានទ្រព្យសម្បត្ដិក្រៅខ្លួនស្ដួចស្ដើងបំផុត ព្រោះតែរវល់ធ្វើការបម្រើអ្នកដទៃដល់ថ្នាក់រកពេលសម្រាប់ខ្លួនឯងគ្មាន មិនសុទ្ធតែជាមនុស្សបរាជ័យក្នុងជីវិតទៅហើយឬ? ផ្ទុយពីបុគ្គលផ្តាច់ការ និងលោភលន់ខាងលើ ហ្គោលដា មែរ៍ (Golda Meir មាតានៃប្រទេសអ៊ីស្រាអែល) មហាត្មៈគន្ធី (Mahatma Gandhi បិតាអហិង្សាសកម្មនៃប្រទេសឥណ្ឌា) ម៉ាទីន លូធឺឃីង (Martin Luther King សកម្មជនសិទ្ធិមនុស្សជនជាតិអាមេរិកាំងស្បែកខ្មៅ) ណែលសិន ម៉ាន់ដឺឡា (Nelson Mandela ប្រធានាធិបតីអាហ្វ្រិកខាងត្បូងដែលពិភពលោកស្គាល់ដោយចលនាមិនរើសអើង ពូជសាសន៍) លី ក្វាន់យូ (Lee Kuan Yew បិតានៃប្រទេសសិង្ហបុរី) ជាដើម សុទ្ធតែជាប្រភេទមនុស្សដែលមានសមត្ថភាពខ្ពស់ និងមានមនោសញ្ចេតនាខ្ពស់។ អ្វីដែលពួកគេបានធ្វើ គឺដើម្បីសេចក្តីសុខអ្នកដទៃ ហើយអ្វីដែលពួកគេបានទទួលមកវិញ គឺការគោរព និងសេចក្តីស្រឡាញ់ដែលចេញពីបេះដូងពិតៗពីមនុស្សទូទៅក្នុងពិភពលោក ។

កំពូលសប្បុរសជនតែងបានពោលទុកថាជោគជ័យដំបូងនៃជីវិត គឺការរកឃើញបុព្វហេតុជីវិត។ ការងារដែលអាចរាប់បានថាជាការងារមានបុព្វហេតុជីវិតទៅបាន គឺការងារបម្រើមនោសញ្ចេតនា និងឧត្តមគតិ ។ គ្មានបុព្វហេតុជីវិតរបស់ជនដែលប្រកបដោយឧត្ដមគតិណាម្នាក់រស់នៅ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ។ ម៉ាឌើរ តឺរីសា (Mother Teresa ជ័យលាភីណូបែលផ្នែកមនុស្សធម៌), វិនស្តុន ឈើចឈីល (Winston Church Chill អតីតនាយករដ្ឋមន្ត្រីអង់គ្លេស), អាល់បឺត អាញស្តាញ (Albert Einstein កំពូលអ្នកប្រាជ្ញវិទ្យាសាស្ត្រ) សុទ្ធតែបន្សល់ទុកបទពិសោធជីវិតស្រដៀងៗគ្នាថាជីវិតយើងទាំងអស់ គ្នាសុទ្ធតែរស់បានដោយសាររបស់ទ្រព្យដែលយើងរកបាន ប៉ុន្តែទានដែលយើងផ្តល់ឱ្យ និងស្នាដៃដែលយើងបានបន្សល់ទុកសម្រាប់អ្នកដទៃទៅវិញទេ ទើបធ្វើឱ្យជីវិតរបស់យើងមានតម្លៃ ។ ជីវិតពួកគាត់ជាជីវិតដែលប្រកបដោយមនសិការ មនោសញ្ចេតនា និងឧត្តមគតិ។ ប្រាក់កាសបុណ្យស័ក្ដិ និងតួនាទីមិនអាចយកមកទូទាត់ជាមួយវត្ថុដែលមិនអាចកាត់ថ្លៃបាន គឺមនសិការ មនោសញ្ចេតនា និងឧត្ដមគតិបានឡើយ ។ ក្នុងរឿង សាមកុក ឆាឆាវ ពេញចិត្ដ គួនអ៊ី បំផុតត្រង់ភក្ដីភាពរបស់ គួនអ៊ី ចំពោះ លីវប៉ី ។ ទោះបីជា គួនអ៊ី ធ្លាក់ក្នុងដៃខ្លួនក៏ដោយ ឆាឆាវ យល់ថាបើខ្លួនយក គួនអ៊ី ពី លីវប៉ី បាននោះ គឺ គួនអ៊ី ក៏បាត់តម្លៃដែលខ្លួនយល់ថាមានតម្លៃបំផុតនោះហើយពោល គឺ គួនអ៊ី លែងជា គួនអ៊ី ដែល ឆាវឆាវ ថាមានតម្លៃហើយ ។ តម្លៃនោះជាតម្លៃនៃជីវិតដែលរស់ក្នុងមនសិការមនោសញ្ចេតនា និងឧត្តមគតិ។ តម្លៃមនុស្សនៅត្រង់គេបានធ្វើការងារមនោសញ្ចេតនា និងឧត្តមគតិបម្រើផលប្រយោជន៍មនុស្សទូទៅតាមរូបភាព និងមធ្យោបាយរៀងៗខ្លួន ។ ការរស់នៅដែលមិននាំការឈឺចាប់ដល់អ្នកដទៃ ប៉ុន្តែនាំភាពចម្រើនដល់អ្នកដទៃ គឺជាតម្លៃដែលមនុស្សត្រូវសន្សំជារៀងរាល់ថ្ងៃ ។
ការនាំចម្រើនដល់អ្នកដទៃ ជាសកម្មភាពប្រចាំថ្ងៃងាយៗដែលយើងអាចសម្គាល់បាន និងធ្វើបានដូចជាការដាក់ទានជាវត្ថុ (អាមិសទាន) ឱ្យទៅអ្នកដែលកំពុងត្រូវការ ការចូលរួមផ្សព្វផ្សាយចំណេះដឹងឱ្យអ្នកដទៃបានយល់ដឹង(ធម្មទាន) តាមរយៈការនិយាយ និង/ឬសរសេរ និងការអត់ឱនឲ្យគ្នាទៅវិញទៅមក (អភ័យទាន) ដូចជាការយោគយល់ និងការគោរពជីវិតគ្នាទៅវិញទៅមកនៅពេលបើកបរលើដងផ្លូវជាដើម។ មនុស្សមិនបានកើតមកមានតម្លៃពីកំណើតទេ។ គ្មាននរណាម្នាក់ខ្ពង់ខ្ពស់ដោយគ្រាន់តែគេបានកើតមកពីសហគមន៍នេះ ឬមកពីសហគមន៍នោះ កើតពីអ្នកម្ដាយនេះ ឬពីអ្នកម្ដាយនោះឡើយ លុះត្រាតែគេបានធ្វើការងារមានតម្លៃដែលមានប្រយោជន៍សម្រាប់មនុស្សផងគ្នាទើបគេជាមនុស្សដែលមានតម្លៃ និងគួរឲ្យគោរពចេញពីបេះដូងពិតប្រាកដ ៕

អ្នកចេញអត្ថបទៈ ឈិញ ស៊ីថា
ដកស្រង់ចេញកាសែត ភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦

ទឹកបរិសុទ្ធផ្អែម


ខ្ញុំនិងនាងស្គាល់គ្នាគឺឆ្លងកាត់អ្នកណែនាំ នៅពេលនោះខ្ញុំទើបតែបែកគ្នា ជាមួយមិត្តស្រីដែលស្រលាញ់គ្នាអស់ប៉ុន្មានឆ្នាំ ខ្ញុំពិតជាគ្មានអារម្មណ៍ នឹងរំលឹករឿងរកមិត្តស្រីម្នាក់ទៀតទេ ប៉ុន្តែទ្រាំមិនបាននឹងការបង្ខិតបង្ខំរបស់ប៉ាម៉ាក់ ដូច្នេះខ្ញុំក៏ទៅជួបនាងដោយខានមិនបាន។ នាងរៀនចប់អនុបណ្ឌិត មុខមាត់រូបរាងស្អាតគ្រាន់បើ នាងធ្វើសាស្រ្តាចារ្យបង្រៀននៅមហាវិទ្យាល័យ ប៉ុន្តែចរឹកដូចជាស្ងប់ស្ងាត់ឯកោបន្តិច ដូច្នេះអាយុជិត៣០ឆ្នាំហើយ នៅតែមិនទាន់មានគ្រួសារ។ ខ្ញុំមើលដឹងថាចំពោះរឿងរើសគូរស្រករបែបនេះ នាងក៏មិនសូវចាប់អារម្មណ៍ដែរ ឬកពាររបស់នាងព្រងើយកន្តើយ។ ប្រហែលជាយើងទាំងពីរនាក់មិនសូវចាប់អារម្មណ៍ដូចគ្នា ពួកយើងជជែកគ្នាយ៉ាងស៊ីចង្វាក់គ្នា ហើយថែមទាំងបានផ្តល់អារម្មណ៍ល្អ ដល់គ្នាទៅវិញទៅមកទៀតផង។ មិនយូរប៉ុន្មានឆ្លងកាត់អ្នកណែនាំព្យាយាមផ្សះផ្សារ និងអូសទាញ ពួកយើងក៏បានក្លាយទៅជាអ្នកផ្ទះតែមួយ។

ផ្ទះរបស់នាងនៅខេត្តឆ្ងាយ ពេលពួកយើងរៀបការឪពុកម្តាយរបស់នាងមិនបានមកទេ តែប្អូនប្រុសរបស់នាងជាអ្នកមក ជួបមុខគ្នាភ្លាមគេក៏និយាយទាំងរួសរាយថា “បងថ្លៃ! បងស្រីរបស់ខ្ញុំមិនមែនងាយស្រួលយកចិត្តទេ បងត្រូវតែមានចិត្តអំណត់បន្តិច” ខ្ញុំមិនយល់បែបនេះទេ ពួកយើងទាំងពីរនាក់សុទ្ធតែមិនប្រាថ្នាចង់បានស្នេហាប្តូរផ្តាច់អ្វីទេ សូមឲតែសុខសាន្តទៅបានហើយ។

ដើម្បីងាយស្រួលដល់នាងទៅធ្វើការ ពួកយើងបានទិញផ្ទះមួយនៅក្បែរសាលា។ ខ្ញុំដឹងថាស្ថានភាពគ្រួសាររបស់នាងមិនសូវល្អ រីឯប៉ាម៉ាក់របស់ខ្ញុំ ក៏ទទូចចេញលុយថ្លៃផ្ទះឲពួកយើង ប៉ុន្តែនាងមិនយល់ព្រម នាងចង់ចេញម្នាក់ពាក់កណ្តាល ប៉ុន្តែនាងប្រាប់ខ្ញុំថា ពេលនេះនាងអត់មានលុយ ច្រើនយ៉ាងនេះទេ នាងសុខចិត្តធ្វើលិខិតជំពាក់ប្រាក់ឲខ្ញុំមួយសន្លឹក។ ខ្ញុំស្តាប់ហើយដូចជាស្រឡាំងកាំងបន្តិច ខ្ញុំយល់ថានាងជាមនុស្សពិបាកយល់ចិត្ត ថ្វីត្បិតតែខ្ញុំមិនស្រលាញ់នាង ប៉ុន្តែខ្ញុំពិតជាមានបំណងចង់រស់នៅជាមួយនាងមែន បើមិនដូច្នេះសុខចិត្តរៀបការធ្វើស្អី? ប៉ុន្តែយោបល់របស់នាងពេលនេះធ្វើឲខ្ញុំយល់ថា តាមពិតពួកយើងរៀបការ គ្រាន់តែជាដៃគូរសហការគ្នាតែប៉ុណ្ណោះ អាពាហ៍ពិពាហ៍គឺជាមុខជំនួញដែលពួកយើងគ្រប់គ្រងរួមគ្នា។ ខ្ញុំគិតអស់ពេលយ៉ាងយូរ ក៏យល់ព្រមនឹងយោបល់របស់នាង។ នាងបានសរសេរលិខិតខ្លីយ៉ាងហ្មត់ចត់ បន្ទាប់មកក៏ប្រគល់ឲខ្ញុំ។

មិនយូរប៉ុន្មានខ្ញុំក៏ប្រទះឃើញថា ការរស់នៅរវាងខ្ញុំនិងនាង ដូចជាប្រុសស្រីជួលផ្ទះរួមគ្នាតែប៉ុណ្ណោះ។ បើនិយាយឲត្រឹមត្រូវ នាងគឺជាភរិយាម្នាក់ដែលគោរពតួនាទី នាងអោបយកការងារផ្ទះទាំងអស់ តាំងពីដើមមកមិនដែលបន្ទោសខ្ញុំជក់បារីនៅក្នុងបន្ទប់ ឬក៏ចូលបន្ទប់ អត់មានដូរស្បែកជើងផ្ទាត់នោះឡើយ ប៉ុន្តែវិធានការដែលនាងប្រើ វាមានប្រយោជន៍ជាងប្រើសំដីទៅទៀត អោយតែខ្ញុំជក់បារី នាងនឹងគេងនៅម្ខាង ហើយបើកចំហរបង្អួចនៅក្នុងផ្ទះទាំងអស់ ហើយបើខ្ញុំចូលបន្ទប់មិនដូរស្បែកជើងផ្ទាត់ នាងក៏យកក្រណាត់ជូតមួយដើរតាម ពីក្រោយខ្ញុំ ខ្ញុំដើរដល់ទីណានាងតាមជូតដល់ទីនោះ។ ប៉ុន្មានលើកក្រោយ ខ្ញុំក៏មានអារម្មណ៍រអៀសខ្លួន មានតែគោរពវិន័យទាំងអស់នេះ។

នាងមិនចូលចិត្តនិយាយស្តី សូម្បីតែពេលនៅលើគ្រែក៏នាងមិនថ្ងូរអីមួយម៉ាត់ដែរ។ ពេលយប់ខ្ញុំលូកដៃទៅ នាងក៏យល់ចិត្តខ្ញុំ ហើយស្របតាមខ្ញុំទាំងស្ងៀមស្ងាត់ ប៉ុន្តែតាំងពីដើមមកនាងមិនស្ម័គ្រចិត្តមុន មិនបង្ហាញអារម្មណ៍ នាងដូចជាតុក្កតាជ័រឲខ្ញុំធ្វើអ្វីតាមចិត្ត។ ខ្ញុំគ្មានអារម្មណ៍ល្អសូម្បីតែបន្តិច យូរៗទៅក៏គ្មានចំណង់អ្វីទៀត ពេលយប់ខ្ញុំសុខចិត្តអង្គុយនៅមុខកុំព្យូទ័រ លេងហ្គេមពេញមួយយប់ ក៏មិនសុខចិត្តចង់ឡើងគ្រែជាមួយនាងដែរ។

ខ្ញុំចាប់ផ្តើមមានការស្តាយក្រោយ ហើយបើដឹងថាបានរៀបការបែបនេះមិនយកល្អជាង។ ប៉ុន្តែប៉ាម៉ាក់បែរជាសប្បាយចិត្ត ពួកគាត់យល់ថា ខ្ញុំបានប្រពន្ធម្នាក់ដែលសុភាព ហើយមានចំណេះទៀត នាងក្រៅពីមិនសូវចូលចិត្តនិយាយស្តី គ្មានអ្វីខ្វះខាតសូម្បីតែបន្តិច។ ខ្ញុំលួចនឹកនៅក្នុងចិត្តថានាងមានវប្បធម៍ខ្ពស់ពេក និងមានសុជីវធម៍ខ្លាំងពេក ពេលខ្លះខ្ញុំបែរជាសុខចិត្តឲនាងក្លាយជាស្រ្តីដែលរួសរាយម្នាក់ ដែលគ្មានវប្បធម៍វិញ បើមិនសប្បាយចិត្តអាចជេរខ្ញុំ ប្រសើរជាងស្ងប់ស្ងាត់គ្មានជាតិបែបនេះ។

នាងហាក់ដូចជាមិនយល់ពីបំណងរបស់ខ្ញុំ ប្រាក់ចំណូលរបស់ខ្ញុំ ខ្ញុំតែងប្រគល់មួយចំណែកទៅឲនាងជារៀងរាល់ខែ នាងកត់ត្រាប្រាក់ចំណាយ ប្រចាំថ្ងៃទាំងយកចិត្តទុកដាក់ ដល់ចុងខែក៏យកមកឲខ្ញុំមើល ខ្ញុំមិនមើលនាងក៏កឹបមួយសន្លឹកចូលគ្នាដាក់នៅក្នុងថតតុ។ នាងគឺជាមនុស្សសន្សំសំចៃ តាំងពីដើមមក មិនដែលឃើញទៅដើរលេង ទិញសំលៀកបំពាក់ឡើយ លុយ៥ដុល្លារបញ្ចូលក្នុងទូរស័ព្ទប្រើមួយខែក៏មិនអស់ដែរ។ ពេលខ្ញុំមិនរវល់នឹងនាង បើមិនអានសៀវភៅគឺនាងមើលទូរទស្សន៍ បើមិនដូច្នោះទេគឺធ្វើកិច្ចការផ្ទះ។ ការរស់នៅរបស់នាងសរុបទៅ គឺមានតែ៣មុខនេះតែប៉ុណ្ណោះ។ ពេលខ្លះខ្ញុំនិយាយថា “និយាយអ្វីបន្តិចមក” នាងញញឹមតែនៅតែមិននិយាយអ្វី មានរឿងមិនសប្បាយចិត្តក៏មិននិយាយចេញមកដែរ។

មានថ្ងៃមួយខ្ញុំស្រាប់តែនឹកឃើញសំដីរបស់ប្អូនប្រុសនាង នៅក្នុងចិត្តខ្ញុំស្រាប់តែដកដង្ហើមធំ ចំពោះនាងខ្ញុំត្រូវតែមានចិត្តអំណត់ឲបានខ្លាំង។ ប៉ុន្តែចិត្តអំណត់របស់ខ្ញុំ ក៏ហាក់ដូចជាមិនមានច្រើនប៉ុន្មានទេ ទើបរៀបការបាន១ឆ្នាំ ខ្ញុំក៏ពិចារណាដល់ បញ្ហាលែងលះគ្នាទៅហើយ។

មិនយូរប៉ុន្មានការរកស៊ីរបស់ខ្ញុំជួបនឹងឧបសគ្គ មួយរយះនេះអារម្មណ៍របស់ខ្ញុំ មិនល្អយ៉ាងខ្លាំង ស្ទើរតែឈ្លោះគ្នាជាមួយនាងរាល់ថ្ងៃ។ រាល់លើក ខ្ញុំតែងតែឃើញ ភ្នែករបស់នាងឡើងក្រហម តែនាងបែរជាទ្រាំអត់ធ្មត់មិននិយាយស្តី។ នាងកាន់តែមិននិយាយ ខ្ញុំកាន់តែជ្រុលឡើងៗ មើលឃើញអ្វីទាស់ក៏និយាយចេញមកភ្លាម ខ្ញុំយកគ្រប់រឿងទំលាក់លើខ្លួននាងទាំងអស់។ ខ្ញុំធ្វើរហូតដល់សួរពីរឿងលិខិតជំពាក់ប្រាក់។ នាងនិយាយថា នាងនឹងសងលុយខ្ញុំក្នុងពេលឆាប់ៗនេះ។ មិនដឹងមូលហេតុអ្វីទេ ពេលស្តាប់សំដីទាំងនេះរួច ខ្ញុំខឹងយ៉ាងខ្លាំង ហើយខ្ញុំថែមទាំងនិយាយទៀតថា “ខ្ញុំទុកពេលឲនាង១សប្តាហ៍ បើហួសថ្ងៃត្រូវគិតការប្រាក់” សំដីរបស់ខ្ញុំទើបតែនិយាយចប់ ខ្ញុំក៏ស្តាយក្រោយភ្លាម មានតែមេឃទេទើបដឹងថា នេះមិនមែនជាបំណងរបស់ខ្ញុំឡើយ។ ប៉ុន្តែនាងឆ្លើយវិញទាំងម៉ឹងម៉ាត់ “បាន!” ខ្ញុំសំលឹងនាង ខ្ញុំមិនយល់ថាខួរក្បាលរបស់ស្រីម្នាក់នេះតាមពិតផ្ទុកពីអ្វីនោះទេ បន្ទាប់មកខ្ញុំក៏បិតទ្វារយ៉ាងខ្លាំងដើរចេញពីផ្ទះ។

ថ្ងៃទី២ នាងប្រគល់លុយសុទ្ធមួយចំនួនឲខ្ញុំ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនិយាយ “ដូចជាមិនច្រើនដល់ថ្នាក់នេះទេ” នាងនិយាយទាំងស្ងប់ស្ងាត់ “ខ្ញុំដឹងថាពេលនេះលោកត្រូវការលុយជាបន្ទាន់ យកលុយនេះទៅចុះ តាមពិតលុយនេះសុទ្ធតែជាលុយរបស់លោកទេ” ខ្ញុំយកលុយរួចក៏ដើរចេញទៅ។ ខ្ញុំរាប់លុយទាំងអស់នេះយ៉ាងហ្មត់ចត់ ក្រៅពីចំនួនដែលនៅក្នុងលិខិតខ្ចី គឺលើសជាង៥០០០ដុល្លារទៀត។ តាមពិតនាងយកលុយដែលខ្ញុំឲទៅនាង ក្នុងរយះពេល២ឆ្នាំនេះសន្សំទុក១កាក់១សេនក៏មិនខ្វះដែរ។ និយាយអញ្ជឹង ក្នុងរយះពេល២ឆ្នាំកន្លងមកនេះ ថ្លៃចាយវាយប្រចាំថ្ងៃសុទ្ធតែជាលុយរបស់នាង។

ខ្ញុំស្រាប់តែមានអារម្មណ៍ថាធ្វើខុសចំពោះនាងយ៉ាងខ្លាំង។ ពេញមួយយប់ខ្ញុំអង្គុយនៅមុខកុំព្យូទ័រ ពិចារណាអំពីជីវិតអាពាហ៍ពិពាហ៍របស់ពួកយើង។ ខ្ញុំក្លែងបន្ទោសនាងដែលមិនយល់ពីតំលៃស្នេហ៍ ជាគល់ឈើអត់មានមនោសញ្ចេតនា ប៉ុន្តែខ្ញុំបែរជាអត់មានរកចំណុចខ្វះខាតរបស់ខ្លួនឯងសោះ។ នៅក្នុងចិត្តរបស់ខ្ញុំមិនស្រលាញ់នាង ហើយក៏មិនដែលធ្លាប់ទៅស្រលាញ់នាង ថ្នាក់ថ្នមនាងដោយចិត្តស្មោះម្តងណាដែរ។ ខ្ញុំមិនដែលធ្វើសូម្បីតែទិញកាដូរជូននាង ខ្ញុំតែងតែបន្ទោសនាង និងមិនសប្បាយចិត្តដោយសារតែនាងមិនចាំថ្ងៃកំណើតខ្ញុំ ខ្ញុំមិនដឹងថានាងចូលចិត្តញ៉ាំអ្វី ពាក់ស្បែកជើងលេខប៉ុន្មាន ចូលចិត្តស្លៀកពាក់ពណ៍អ្វីនោះទេ។

នាងអត់ត្រលប់មកវិញពេញមួយយប់។ នាងផ្ញើរសារមកខ្ញុំ “ប្រហែលជាពួកយើងសុទ្ធតែស្តាយក្រោយហើយ ពួកយើងស្មានតែរកដៃគូរ មួយអាចដើរទៅដល់ចុងបញ្ចប់នៃវិថីជីវិតជាមួយគ្នា តែបែរជាមិនដឹងថា ទំនាក់ទំនងអាពាហ៍ពិពាហ៍សោះកក្រោះបែបនេះ រឹតតែធ្វើឲពួកយើងឈឺចាប់ទៅទៀត។ ខ្ញុំសម្រេចចិត្តរើចេញទៅនៅខាងក្រៅមួយរយះពេល ដើម្បីឲពួកយើងស្ងប់ស្ងាត់ទាំងអស់គ្នា អាពាហ៍ពិពាហ៍ដែលសាបដូចជាទឹកបរិសុទ្ធ តើនៅមានភាពចាំបាច់អ្វី ដែលត្រូវរក្សាវាបន្តទៀតនោះ?”។ នាងដែលមិនយល់ពីបំណងស្នេហ៍ បានចេញពីផ្ទះមុនខ្ញុំមួយជំហាន។

ខ្ញុំគេងនៅលើគ្រែ អ្វីដែលខ្ញុំនឹកឃើញសុទ្ធតែជាអំពើល្អរបស់នាង។ ខ្ញុំស្មានតែខ្ញុំមិនស្រលាញ់នារីម្នាក់នេះ ប៉ុន្តែមនោសញ្ចេតនាបែរជាកើតឡើង មកយ៉ាងស្ងៀមស្ងាត់។ ធម្មតានាងនៅក្នុងផ្ទះអត់មាននិយាយស្តី ប៉ុន្តែខ្ញុំតែងមានអារម្មណ៍ដឹង ពីស្នូរជើងពេលនាងដើរម្តងៗ វាធ្វើឲខ្ញុំដឹងថានៅក្នុងផ្ទះនេះក្រៅពីខ្ញុំ នៅមាននារីម្នាក់ទៀតដែលនៅកំដរខ្ញុំ និងអត់ធ្មត់ជាមួយខ្ញុំ។ ខ្ញុំយករ៉ូបគេងរបស់នាងមកអោបនៅក្នុងដើមទ្រូង នៅក្នុងនោះនៅមានក្លិនក្រអូបដ៏ស្រទន់ របស់នាងនៅឡើយ ខ្ញុំស្រាប់តែមានអារម្មណ៍ថាចង់ស្រក់ទឹកភ្នែក។

ខ្ញុំចាប់ផ្តើមផ្ញើរសារទៅនាងរាល់ថ្ងៃ គឺជាប្រភេទសារដែលសាមញ្ញបំផុត។ វាមិនចូលក្នុងន័យស្នេហាឡើយ គ្រាន់តែនិយាយអំពីអាកាសធាតុ អារម្មណ៍ជាដើម ក្រៅពីនេះគឺសួរសុខទុក្ខ នាងមិនដែលឆ្លើយតបមកវិញទេ។ នេះជាទំលាប់របស់នាងតាំងពីដើមមកម្ល៉េះ ខ្ញុំក៏មិនប្រកាន់ដែរ។ ខ្ញុំយល់ថានាងចំពោះខ្ញុំគួរតែមានមនោសញ្ចេតនា ពេលនេះរឿងដែលខ្ញុំត្រូវធ្វើ គឺត្រូវយកមនោសញ្ចេតនាដែលលាក់នៅក្នុងបេះដូងរបស់ពួកយើង ចេញមកក្រៅ នេះប្រហែលជាអាចវិវឌ្ឍន៍ទៅជាស្នេហាដែលប្តូរផ្តាច់និងស្អិតរមួតក៏ថាបាន។ ក្រែងនាងថាអាពាហ៍ពិពាហ៍របស់ពួកយើងសាប ដូចជាទឹកបរិសុទ្ធនោះអី ខ្ញុំប្រហែលជាអាចធ្វើឲវាមានរសជាតិវិញបាន។

ខ្ញុំបានទៅផ្ទះរបស់នាងម្តង នាងនៅមានប្អូនប្រុស២នាក់ទៀត ម្នាក់ធ្វើការនៅខេត្តផ្សេង ម្នាក់ទៀតកំពុងតែរៀននៅវិទ្យាល័យ។ ម៉ាក់ក្មេកប៉ាក្មេកឃើញខ្ញុំ ពួកគាត់សប្បាយចិត្ត ជាខ្លាំង។ ពេលនេះទើបខ្ញុំដឹងថា ឆ្នាំដែលពួកគាត់មិនចូលរួមពិធីមង្គលការរបស់ពួកយើង គឺដោយសារតែទី១ស្តាយលុយធ្វើដំណើរ ទី២ពួកគាត់ពិតជាមិនមានលុយ រៀបចំមង្គលការបានឡើយ នៅក្នុងចិត្តពួកគាត់មានការខូចចិត្តជាខ្លាំង បើបែបនេះមានតែមិនទៅល្អជាង។ បេះដូងរបស់ខ្ញុំស្រាប់តែឈឺឡើង។ ប្រពន្ធរបស់ខ្ញុំរៀបការទាំងស្ងៀមស្ងាត់បែបនេះ ចំណែកខ្ញុំវិញបែរជាមិនដឹងសូម្បីតែបន្តិច ខ្ញុំយកលុយមួយចំនួនចេញមកប្រាប់ថាគឺ នាងបានផ្តាំឲប្រគល់ជូនពួកគាត់ទាំង២។ ពួកគាត់មិនព្រមទទួលទេ ហើយនិយាយថា នាងបានផ្ញើរលុយមកផ្ទះរាល់ខែ ហើយថែមទាំងនិយាយថា គឺកូនប្រសារជាអ្នកផ្ញើរមក។ ស្តាប់ដល់ត្រង់នេះ ខ្ញុំសោកស្តាយយ៉ាងខ្លាំង ចាស់ទុំនៅចំពោះមុខខ្ញុំ គួរតែជាឪពុកម្តាយរបស់ខ្ញុំមួយទៀត ប៉ុន្តែនៅក្នុងចិត្តរបស់ខ្ញុំតាំងពីដើមមក មិនមានកន្លែងសំរាប់ផ្ទុកពួកគាត់ឡើយ។ ឆ្លៀតពេលពួកគាត់មិនចាប់អារម្មណ៍ ខ្ញុំយកលុយញាត់ចូលក្នុងថតតុ។

មកដល់ទីក្រុងវិញ ខ្ញុំក៏ទទួលបានទូរស័ព្ទរបស់នាង នាងនិយាយ “តើលោកធ្វើនេះមានន័យយ៉ាងម៉េច ឪពុកម្តាយរបស់ខ្ញុំថាលោកទៅផ្ទះខ្ញុំ” ខ្ញុំនិយាយ “មិនមានន័យអ្វីទេ ខ្ញុំគ្រាន់តែបំពេញតួនាទីដែលកាលពីមុនមិនបានបំពេញតែប៉ុណ្ណោះ
នាងឆ្ងល់ជាខ្លាំង នាងនិយាយថា “ខ្ញុំមិនយល់ពីលោកទេ
ខ្ញុំនិយាយទាំងទន់ភ្លន់ថា “ខ្ញុំសុខចិត្តផ្តល់ឧិកាសមួយឲនាងស្វែងយល់ យប់នេះត្រលប់មកវិញញ៉ាំបាយបានទេ?
នាងស្ងាត់មាត់អស់មួយសន្ទុះ បន្ទាប់មកក៏ដាក់ទូរស័ព្ទចុះ។

ខ្ញុំទៅផ្សារទិញបន្លែរ កន្លែងបែបនេះខ្ញុំមកជាលើកទី១ មិនយូរប៉ុន្មានខ្ញុំក៏វិលមុខ ស្រវាំងភ្នែកអស់រលីង។ បន្លែរបន្លុកដែលត្រូវការ និងមិនត្រូវការទិញឡើងមួយគំនរ។ តាមពិតខ្ញុំមិនធ្លាប់ធ្វើម្ហូបទេ ប៉ុន្តែដើម្បីបង្ហាញពីចិត្តស្មោះរបស់ខ្ញុំ ខ្ញុំក៏ចាប់វែកឆាឡើងទាំងឆ្គង។ ពេលនាងត្រឡប់មកវិញ ខ្ញុំកំពុងតែកាប់ឆ្អឹង។ នាងដើរចូលមកផ្ទះបាយ មើលឃើញរូបរាងរបស់ខ្ញុំក៏អស់សំណើច នាងក្រឡេកភ្នែកមើលទៅលើដីសុទ្ធតែបន្លែ ទ្រាំមិនបាននាងក៏បន្ទោសទាំងការស្តាយ “មើលលោកចុះ មិនចេះមកធ្វើជាបង្ហាញសមត្ថភាពអី!” ខ្ញុំឆ្លៀតឧិកាសនិយាយ “បើនាងមិនត្រលប់មកវិញទៀត ខ្ញុំនឹងក្លាយជាស្បែកដណ្តប់ឆ្អឹងហើយ” នាងស្ងាត់អស់មួយសន្ទុះរួចក៏និយាយ “ក្រែងនៅតាមផ្សារមានលក់ម្ហូបស្រាប់នោះអី” ខ្ញុំតប “របស់ដែលលក់នៅតាមផ្សារ ម៉េចនឹងឆ្ងាញ់ដូចជានាងធ្វើទៅ” នេះគឺជាលើកទី១ ដែលខ្ញុំនិយាយលេងសើចជាមួយនាង បែបនេះមុខរបស់នាងឡើងក្រហម នាងនិយាយថា “សំដីផ្អែមណាស់”។

នាងដណ្តើមកាំបិតបន្លែពីខ្ញុំ ហើយនិយាយថាទុកឲនាងធ្វើវិញ។ ខ្ញុំឈរពីក្រោយនាង សំលឹងមើលនាង ពេលនោះទ្រាំមិនបាន ខ្ញុំស្រាប់តែស្ទុះទៅអោបចង្កេះនាង។ នាងស្រឡាំងកាំងបន្ទាប់មកក៏រើបម្រះតិចៗ។ ខ្ញុំយកកាំបិតបន្លែចេញពីដៃរបស់នាង ហើយថើបនាងយ៉ាងស្អិតរមួត។ លើកនេះនាងមានអារម្មណ៍យ៉ាងលឿន ខ្ញុំចាប់បីនាងឡើងសំដៅទៅបន្ទប់គេង។ នេះជាលើកទី១ ដ៏ល្អបំផុតរបស់ពួកយើង ដែលចាប់តាំងពីពេលរៀបការរហូតមកដល់ពេលនេះ។ ខ្ញុំប្រទះឃើញទាំងភ្ញាក់ផ្អើល តាមពិតនាងក៏មានតណ្ហាដ៏ពុះកញ្ជ្រោលដែរ។ ក្រោយពីរួមរ័ក្សគ្នារួច ខ្ញុំអោបនាងនៅក្នុងដើមទ្រូងយ៉ាងណែន

ខ្ញុំសួរនាង “តើអូនយល់ថាអាពាហ៍ពិពាហ៍សាបដូចជាទឹកបរិសុទ្ធរបស់ពួកយើង ពេលនេះក្លាយទៅជាមានរសជាតិបន្តិចវិញហើយមែនទេ?

នាងយកក្បាលផ្អែកនៅក្នុងដើមទ្រូងរបស់ខ្ញុំ ហើយនិយាយទាំងទន់ភ្លន់
ហាក់ដូចជាមានរសជាតិបន្តិចហើយ!”៕

ដកស្រង់ពី និរន្តន៍ (4ever)

គតិបណ្ឌិតពីការប្លន់ធនាគារមួយ!


នៅក្នុងការប្លន់ធនាគារមួយនៅប្រទេសចិន ក្រុមចោរបានចូលមកហើយស្រែកថា
ក្រាបចុះ! លុយជារបស់រដ្ឋ ជីវិតជារបស់អ្នក! ពេលនោះ មនុស្សទាំងអស់បានក្រាបចុះយ៉ាងស្ងៀមស្ងាត់។ “នេះហៅថា ចេះផ្លាស់ប្តូរគំនិតតាមកាលៈទេសៈ

បន្ទាប់មកទៀត ចោរបានឃើញនារីម្នាក់ដេកលើតុក្នុងអាកប្បកិរិយាមិនសមរម្យ ពេលនោះចោរក៏ប្រាប់នាងថា សូមមេត្តាធ្វើខ្លួនឲ្យថ្លៃថ្នូរបន្តិច ព្រោះនេះជាករណីចោរប្លន់ មិនមែនចាប់រំលោភទេ។ “នេះហៅថាមានវិជ្ជាជីវៈត្រឹមត្រូវ។ មិនធ្វើអ្វីដែលមិនមែនជាការងាររបស់ខ្លួន

នៅពេលដែលក្រុមចោរមកដល់ផ្ទះ ចោរម្នាក់ដែលរៀនចប់អនុបណ្ឌិត បានសួរទៅកាន់ចោរម្នាក់ទៀតដែលរៀនបានត្រឹមថ្នាក់ទីប្រាំមួយថា
“តោះរាប់លុយ! តើយើងប្លន់បានប៉ុន្មាន?” ពេលនោះចោរដែលរៀនថ្នាក់ទី៦ បានឆ្លើយថា៖
“ភ្លើណាស់! លុយច្រើនយ៉ាងនេះចាំបាច់រាប់ធ្វើអី? ចាំមើលទូរទស្សន៏ទៅគេប្រាប់ថាប្លន់បានប៉ុន្មានហើយ!” “នេះហៅថាបទពិសោធន៏! សព្វថ្ងៃនេះបទពិសោធន៏មានប្រយោជន៏ជាងសញ្ញាបត្រ័ ដែលត្រឹមតែជាក្រដាស់មួយសន្លឹក

បន្ទាប់មកប្រធានធនាគារបានប្រាប់ Manager ឲ្យតេរកប៉ូលីសភ្លាមៗ! ប៉ុន្តែបានប្រាប់បន្ថែមថា
“យើងយក៨០លានទុកចាយទៅ ហើយប្រាប់ប៉ូលីសថាបាត់អស់១០០លាន”។ “នេះហៅថារុញទូកបណ្តោយទឹក! បើជ្រុលជាគេប្លន់ហើយយកថែមខ្លះទៅ

ពេលនោះប្រធានធនាគារបាននិយាយថា “ប្រសិនបើមានចោរប្លន់រាល់ខែ មិនដឹងជាល្អយ៉ាងណា?” “នេះហៅថាវិធីប្លែកៗក្នុងការបំបាត់ការអផ្សុក។ យកសេចក្តីសុខខ្លួនមកអង្គុយលើទឹកភ្នែកអ្នកដ៏ទៃ

នៅព្រឹកបន្ទាប់ទូរទស្សន៏ក៏បានប្រកាសថា ធនាគារបានបាត់ទឹកប្រាក់ចំនួន១០០លាន។ ពេលនោះពួកចោរក៏បានរាប់លុយហើយរាប់ទៀត តែរាប់បានតែ ២០លានតែប៉ុណ្ណោះ។ ពេលនោះចោរខឹងយ៉ាងខ្លាំង ហើយក៏បាននិយាយថា “ពួកយើងប្តូរជីវិត តែយកបានតែ២០លាន។ ប្រធានធនាគារកាន់តែចុងប៊ិច យកបានដល់ទៅ៨០លាន។ មើលទៅមានចំណោះដឹង គឺសាហាវជាងធ្វើចោរទៀត”។ “នេះហៅថា ចំណេះវិជ្ជាជាមាសប្រាក់

ពេលនោះប្រធានធនាគារសប្បាយចិត្តយ៉ាងខ្លាំង ព្រោះគាត់បានប្រាក់យ៉ាងច្រើនទៅសងបំណុលរបស់ខ្លួន។ “នេះហៅថាចេះប្រើប្រាស់ឳកាស និងហ៊ានប្រថុយនឹងគ្រោះថ្នាក់

តើនរណាជាចោរប្លន់ពិតប្រាកដ?

ការជួបដោយចៃដន្យ


ព្រឹកថ្ងៃឈប់សម្រាកដ៏ស្ងៀមស្ងាត់នៃមនុស្ស២នាក់

លីណាភ្ញាក់ហើយ!​ នេះគឺជាថ្ងៃឈប់សម្រាកដ៏ស្ងៀមស្ងាត់នៃមនុស្ស២នាក់។​ នាងមើលម៉ោងទើបតែម៉ោង៨​ នៅព្រលឹមនៅឡើយ តាមធម្មតានៅផ្ទះតែងតែដេករហូតដល់ថ្ងៃដេញ។​ ប៉ុន្តែថ្ងៃនេះមិនមែនជាផ្ទះរបស់ខ្លួនឯងទេ​នេះគឺជាបន្ទប់របស់ខេវិនដែលក្រុមហ៊ុនចែកឲ។​ ថ្ងៃឈប់សម្រាកក្នុងរយះពេលកន្លងមកនេះ​ លីណាតែងតែរៀបចំវ៉ាលីសរួចជាស្រេច ចេញពីធ្វើការភ្លាម​នាងក៏សំដៅទៅចំណតឡានក្រុងភ្លាម ​ឆ្លងកាត់ការធ្វើដំណើរ៣ម៉ោង​នាងនឹងបាននៅជាមួយខេវិន។

ពួកគេស្គាល់គ្នាតាម Facebook… ប៉ុន្តែស្គាល់គ្នាយឺតពេលពេក!

ថ្ងៃនេះអាកាសធាតុល្អ​ ប្រៀបដូចជាអារម្មណ៍របស់លីណាដែរ។​ លីណាសំលឹងមើលខេវិនហើយញញឹម គេកំពុងតែដេកអោបភួយយ៉ាងសុខស្រួល។ នាងក្រោកឡើងទៅផ្ទះបាយ ​ថ្វីត្បិតតែនាងមិនប្រសប់ធ្វើម្ហូប ប៉ុន្តែនាងចង់រៀបចំអាហារពេលព្រឹកឲខេវិន ​ធ្វើឲគេភ្ញាក់ផ្អើលបន្តិច។​ ទូរស័ព្ទរោទ៍ឡើងគឺបទ “ស្អាតជានិច្ច” ដោយសារតែកូនប្រុសរបស់គេអាយុ៣ឆ្នាំចូលចិត្តបទនេះ ទើបដាក់បទនេះជាសំលេងរោទ៍។

នោះគឺជាទូរស័ព្ទរបស់ភរិយាគេខលមក ​បើប្រៀបធៀបនឹងអាហារពេលព្រឹករបស់លីណា​វាគួរតែ Big Suprise ជាង។​មើលឃើញបបូរមាត់របស់ខេវិន​លេចចេញនូវស្នាមញញឹម “បានប៉ាប៉ា​នឹងនាំកូនទៅសួនសត្វ” ដាក់ទូរស័ព្ទចុះខេវិននៅតែមិនអាចលាក់បាំងភាពអន្ទះសារ​ និងភាពមិនសុខស្រួលនៅលើមុខ។​ គេសំលឹងមើលលីណា “ប្រពន្ធបងនាំកូនមកហើយ​ ឡានក្រុងកំពុងតែធ្វើដំណើរមកទីនេះ!

រស់ឃ្លាតស្លាប់បែក

លីណាមានអារម្មណ៍ថាមុខរបស់នាងឥឡូវស្ពឹកដូចជាថ្ម​ នាងមិនដឹងថាគួរធ្វើទឹកមុខយ៉ាងម៉េចទេ​ គួរយំឬក៏សើច?​បន្ទាប់មកនាងទៅរៀបចំឥវ៉ាន់របស់នាង។​ មិនមែនមិនដឹងថាខេវិនមានប្រពន្ធឯណា ចាប់តាំងពីថ្ងៃទី១ដែលនៅជាមួយគ្នា​ខេវិនមិនបានលាក់បាំងចំនុចនេះឡើយ។ ប៉ុន្តែលីណានៅតែមិនប្រកាន់ នេះដោយសារតែខេវិនជាបុរសដែលលេចធ្លោ​មានសមត្ថភាពហើយសង្ហារ។

នៅសល់ពេល២០នាទី កន្សែងពោះគោ​ វត្ថុប្រើប្រាស់ផ្សេងៗ​ ទូរស័ព្ទដៃ ​ក្រែមលាបមាត់ លីណាប្រមូលយកទាំងអស់បោះចូលទៅក្នុងវ៉ាលីសរបស់ខ្លួន។​ ខេវិន ឈរនៅម្ខាង
មុននេះបងមិនដឹងសូម្បីតែបន្តិច ថាប្រពន្ធបងមក​ នាងថាចង់ធ្វើឲបងភ្ញាក់ផ្អើល
គោលបំណងរបស់នាងបានសម្រេចហើយ លីណាគិតក្នុងចិត្ត។
កូនប្រុសរបស់បង ទាមទារទៅសួនសត្វរាល់ថ្ងៃ” ខេវិនបកស្រាយបន្ថែម
នេះគឺជារឿងដែលបងធ្វើជាឪពុករបស់គេចាំបាច់ត្រូវតែធ្វើ!” លីណានិយាយទាំងទឹកមុខក្រៀមក្រំ “កូនខ្លាឃ្មុំមួយនេះជារបស់អូនទេ​ អូនយកទៅវិញ” លីណា​ចាប់ទាញកូនខ្លាឃ្មុំមកវិញ។

យ៉ាងម៉េចហើយ អូនមិនមែនខឹងទេណា” ខេវិន និយាយទាំងខ្វល់ខ្វាយ
លីណាមិនខឹងបែរជាសើច “តើខ្ញុំមានមូលហេតុអ្វីត្រូវខឹងទៅ​ បើជារបស់គេស្រាប់ទៅហើយ ខ្ញុំទេដែលជាអ្នកទី៣នេះ

លីណាយកវ៉ាលីសរុញចេញមក​ មិននឹកស្មានថាគ្រាន់តែពេល២ខែដ៏ខ្លីសោះ ​បែរជាមានឥវ៉ាន់ច្រើនយ៉ាងនេះ។​ លីណានៅមាត់ទ្វារ​ខេវិនអោបនាងយ៉ាងណែន។ លីណាទ្រាំមិនបានក៏ស្រក់ទឹកភ្នែក មិនស្មានថាអារម្មណ៍ពេលចាកចេញ គឺអាក្រក់បែបនេះសោះ។

លីណាដើរតែលតោលនៅតាមផ្លូវ ​នាងទៅចំណតឡានក្រុង​រួចក៏ទិញសំបុត្រត្រលប់ទៅវិញ នោះគឺជាសំបុត្រឡានក្រុង ចេញដំណើរជើងចុងក្រោយនៅម៉ោង៥ល្ងាច។​ នាងអង្គុយនៅលើកៅអី​នៅតាមផ្លូវសំលឹងមើលមនុស្សដើរទៅដើរមក​ ពេលនេះទើបនាងដឹងថា​បាត់បង់ការកំដររបស់ខេវិន គឺឯកោយ៉ាងនេះសោះ!។

ធ្វើជាស្រីផ្សងព្រេងម្នាក់!

ពេលអង្គុយនៅលើឡានក្រុង​លីណាមានអារម្មណ៍មិនស្រួលនៅក្នុងចិត្ត។ ពេលនោះសារទូរស័ព្ទបន្លឺឡើង “លីណា ប្រពន្ធបងទៅវិញហើយ​ អូនឆាប់ត្រលប់មកវិញមក” លីណាសើច​រួចក៏ឆ្លើយតប​
អូននៅលើឡានក្រុងហើយ ឬមួយក៏បងយល់ថា អូនស្ពាយវ៉ាលីសដើរគេច១ថ្ងៃ ដើម្បីតែគ្រែសម្រាប់គេងមួយនោះនៅពេលយប់ឬ?” នាងសើច​សើចយ៉ាងឈឺចាប់។

ពេលនេះនាងស្តាប់ឮសំលេងរបស់ក្មេងប្រុសម្នាក់
អ្នកម៉ាក់​ហេតុអីក៏មីងម្នាក់នេះសើចដាក់ទូរស័ព្ទចឹង?
សំលេងដ៏ស្រទន់មួយឆ្លើយតប
កុំមាត់ឮពេក អ្នកមីងកំពុងតែមើលរឿងកំប្លែងនៅក្នុងទូរស័ព្ទ

ស្របទៅតាមសំលេង​លីណាបែរមុខទៅមើលឃើញម្តាយកូន២នាក់​កំពុងតែអង្គុយនៅម្ខាងនាង ស្រ្តីនោះងក់ក្បាលញញឹមដាក់នាង។​លីណាដកទូរស័ព្ទទុក​ហើយក៏ប្រឡែងលេងជាមួយក្មេងប្រុសម្នាក់នោះ “អាល្អិត អាយុប៉ុន្មានហើយ?
ខ្ញុំមានអាយុ៣ឆ្នាំហើយ” ក្មេងប្រុសឆ្លើយតបយ៉ាងគួរឲស្រលាញ់។
ឯងទៅទីណា?
ខ្ញុំត្រលប់ទៅផ្ទះវិញ
ពេលនេះទូរស័ព្ទរោទ៍ឡើងគឺ ខេវិន
លីណា កុំខឹងនឹងបងអី!
អត់ទេ​អូនអត់ខឹងទេ” សំលេងរបស់លីណាធម្មតា។
លីណា​មកលើកក្រោយបងប្រាកដជាកំដរអូនឲបានល្អ
ណ្ហើយចុះ លើកក្រោយចាំនិយាយ” លីណានិយាយបណ្តើរបិតទូរស័ព្ទបណ្តើរ។
ប៉ុន្តែទូរស័ព្ទក៏រោទ៍ឡើងមកទៀត នៅតែជាលេខរបស់ខេវិន។ លីណាគិតបន្តិច​បន្ទាប់មកក៏បិតទូរស័ព្ទចោល។

ស្រ្តីដែលអង្គុយនៅម្ខាងញញឹមដាក់នាង​ ធ្វើឲលីណាមានអារម្មណ៍ល្អ។
មនុស្សប្រុសសុទ្ធតែបែបនេះទាំងអស់ ធ្វើឲមនុស្សស្រីខឹងហើយ បន្ទាប់មកក៏លួងលោមវិញ” ស្រ្តីនោះនិយាយ។ លីណា​ញញឹមតែមិននិយាយអ្វី
ពេលមុនប្តីខ្ញុំក៏បែបនេះដែរ​ ប៉ុន្តែមនុស្សប្រុសក្រោយពីរៀបការរួចគេនឹងកែប្រែ” ស្រ្តីនោះនិយាយទៅកាន់លីណា
ពួកគេមានការទទួលខុសត្រូវ​ ហើយថែមទាំងសុខចិត្តទៅធ្វើរឿង​ដែលកាលពីមុនមិនដែលធ្លាប់ធ្វើទៀតផង

ស្រ្តីនោះមានអារម្មណ៍ល្អណាស់​នាងនិយាយបន្ត
ដូចជាប្តីរបស់ខ្ញុំចឹង​ កាលពីមុនមិនដែលចេះធ្វើអាហារពេលព្រឹកទេ​ ប៉ុន្តែថ្ងៃនេះខ្ញុំនិងកូនទៅលេងគេ​គេបែរជាធ្វើអាហារពេលព្រឹកឲពួកយើង
ស្រ្តីនោះមើលទៅកូន​ហើយនិយាយបន្ត “កូនម្នាក់នេះរពឹសខ្លាំងណាស់
កូនក្មេងប្រកែកវិញ “កូនមិនរពឹសទេ ថ្ងៃនេះប៉ាប៉ាទើបសរសើរកូនថា​កូនឆ្លាត
ស្រ្តីនោះនិយាយ “នៅថាមិនរពឹសទៀតហ្អេស! ឲកូនថតជាមួយសត្វខ្លា​ តែកូនបែរជាចាប់កន្ទុយខ្លាទៅវិញ ម៉ាក់ភ័យស្ទើរគាំងបេះដូងទៅហើយ
ក្មេងប្រុសនោះនិយាយ “នេះគេហៅថាក្លាហាន​មិនមែនហៅថារពឹសទេ” លីណាស្តាប់ហើយក៏សើច។

ក្មេងប្រុសនោះសប្បាយចិត្តណាស់​គេលោតផងច្រៀងផង គេរត់មកសួរលីណា
អ្នកមីង ទូរស័ព្ទអ្នកមីងចេះច្រៀងបទ ស្អាតជានិច្ច នេះទេ?
លីណាស្រឡាំងកាំង នាងគិតនៅក្នុងចិត្ត “ទៅសួនសត្វ? បទភ្លេងច្រៀងនៅក្នុងទូរស័ព្ទ?”
ពេលនេះ​ស្នាមញញឹមរបស់នាងឡើងរឹង។

ពិភពលោកមួយនេះពិតជាចង្អៀតណាស់

អ្នកមីង​តើនេះជាស្អីគេ?” ក្មេងប្រុសចង្អុលតុក្កតាខ្លាឃ្មុំដែលលេចចេញពីវ៉ាលីសពាក់កណ្តាល។
កូនប្រុស​កុំខ្វះសុជីវធម៍ពេក” ស្រ្តីជាម្តាយនិយាយទៅកាន់កូនប្រុស។
មិនអីទេ!” លីណាញញឹម​នាងយកតុក្កតាខ្លាឃ្មុំដែលនៅលើគ្រែរបស់ខេវិន​អស់រយះពេល២ខែចេញមក ហើយនិយាយ “មីងជូនតុក្កតានេះទៅក្មួយចុះ” លីណាញញឹមទាំងឈឺចាប់។

“ពិភពលោកមួយនេះពិតជាតូចខ្លាំងណាស់ នៅពេលចាកចេញពីខេវិន​ភរិយារបស់គេកំដរខ្ញុំរហូតមក។ រីឯបេះដូងរបស់ខ្ញុំ​ស្ញប់ស្ញែងស្រីម្នាក់នេះដែលមានគ្រួសារដ៏មានសុភមង្គល តាមពិតនាងគ្រាន់តែរស់នៅក្នុងការបោកប្រាស់ និងពាក្យផ្អែមល្ហែមរបស់ប្តីនាងតែប៉ុណ្ណោះ”។

តាមពិតនាងដឹងពីវត្តមានរបស់ខ្ញុំ

ក្មេងប្រុសនោះអោបតុក្កតាខ្លាឃ្មុំជាប់គេសប្បាយចិត្តយ៉ាងខ្លាំង ​រីឯស្នាមញញឹមរបស់ស្រ្តីនោះក៏កាន់តែថយដែរ។​នាងមិនមែនមិនដឹងនោះទេ ​ថ្វីត្បិតតែបន្ទប់របស់ខេវិន គ្មានអ្វីប្លែកភ្នែក​ប៉ុន្តែភរិយាគេដែលជាអ្នកហ្មត់ចត់ បានមើលឃើញសក់ពណ៍ត្នោតមួយសរសៃនៅក្រោមខ្នើយ វាដូចជាសក់រួញរបស់ស្រ្តី ដែលអង្គុយនៅក្បែរនាងអញ្ចឹង។

តាមពិតរឿងនេះនាងមិនចាប់អារម្មណ៍ប៉ុន្មានទេ ពេលនេះគិតទៅនៅលើគ្រែរបស់ខេវិន​មិនឃើញតុក្កតាមួយនោះ ហើយវាក៏មកនៅក្នុងដៃរបស់កូនប្រុសនាងទៅវិញ។ នោះមកពីលើកមុន គេធ្លាប់ថតរូបភាពនៅក្នុងបន្ទប់របស់គេ ផ្ញើរតាមFacebookទៅភរិយា។ នៅលើគ្រែមានកូនតុក្កតាខ្លាឃ្មុំ អង្គុយនៅលើខ្នើយរបស់ខេវិន។ ពេលនោះនាងស្មានតែ​ខេវិនទិញទុកឲកូនប្រុស​តាមការពិតមិនមែនទេ ម្ចាស់របស់ខ្លាឃ្មុំនោះ គួរតែជានារីដែលនៅចំពោះមុខនាងទៅវិញទេ។ មើលទៅមុខក្មេងខ្ចីតែស្រពោនរបស់លីណា ស្រ្តីនោះមិនដឹងជាគួរនិយាយអ្វីទើបសម។

លីណា​មើលឃើញខ្សែភ្នែកដែលស្រ្តីនោះមើលមកនាង​ ពួកគេស្ងប់ស្ងាត់ទាំងអស់គ្នា។ លីណាស្រាប់តែបារម្ភនៅក្នុងចិត្ត តើនាងដឹងពីវត្តមានរបស់ខ្ញុំឬទេណោះ?

នៅក្នុងជីវិតគ្រាន់តែជាការជួបដោយចៃដន្យប៉ុណ្ណោះ

ឡានក្រុងជិតដល់ចំណតហើយ លីណាយកទូរស័ព្ទដៃចេញមកខលទៅខេវិន។​ សំលេងរបស់ខេវិន​ស្តាប់ទៅដូចជាល្វើយនៅក្នុងទូរស័ព្ទ​ លីណានិយាយទៅកាន់ខេវិនថា “ថ្ងៃនេះនៅលើឡានក្រុង អូនបានជួបក្មេងប្រុសដ៏គួរឲស្រលាញ់ម្នាក់ឈ្មោះ ប៉ាវប៉ាវ ​ម្តាយរបស់គេស្រលាញ់គេខ្លាំងណាស់ មើលទៅគេមានសេចក្តីសុខយ៉ាងខ្លាំង
ខេវិន នៅក្នុងទូរស័ព្ទបើកមាត់និយាយមិនឈប់ “អូន… អូនមាននិយាយអ្វីប្រាប់ពួកគេទេ?
បងទុកចិត្តចុះ!” លីណា គិតនៅក្នុងចិត្តរបស់ខេវិន​ពិតជាបារម្ភពីគ្រួសារមុនមែន នាងញញឹមស្ងួត។
ពួកយើងនិយាយស៊ីសង្វាក់គ្នាខ្លាំងណាស់ ​ហើយខ្ញុំបានជូនតុក្កតាខ្លាឃ្មុំឲទៅ ប៉ាវប៉ាវ ទៀតផង គេស្រលាញ់វាខ្លាំងណាស់
ខេវិនកំពុងតែបារម្ភ “ប្រពន្ធបងនាងបានដឹងរឿងអ្វីទេ?
“នាងដឹងអ្វី ខ្ញុំមិនដឹងទេ​! ខ្ញុំទូរស័ព្ទឲបង​គ្រាន់តែចង់និយាយថាលាបង ថ្ងៃក្រោយខ្ញុំប្រហែលជាគ្មានមូលហេតុអ្វី ត្រូវទៅរកបងទៀតទេ”
លីណានិយាយយឺតៗ “ដូច្នេះលាហើយ ខេវិន”

នៅមាត់ផ្លូវចំណតឡានក្រុង​លីណាលាស្រ្តីនិងក្មេងប្រុសនោះ។ ពួកគេសំលឹងមើលគ្នាទៅវិញទៅមក​ស្រ្តីនោះគ្រវីតុក្កតាខ្លាឃ្មុំនៅក្នុងដៃរបស់ ប៉ាវប៉ាវ ហើយសួរ
“នាងប្រាកដហើយថា​នាងមិនត្រូវការវាទៀតនោះ?”
លីណាញញឹម “គេគឺជារបស់នាងទេ” បន្ទាប់មកនាងគ្រវីដៃលាបណ្តើរ​ដើរចេញពីចំណតសំដៅទៅហ្វូងមនុស្សបណ្តើរ៕

ដកស្រង់ពី និរន្តន៍ (4ever)

ភាពបរិសុទ្ធ… នៅក្នុងការចងចាំរបស់ខ្ញុំ!


ឆ្នាំនោះខ្ញុំរៀនបរិញ្ញាប័ត្រឆ្នាំទី៣ នៅរដូវរងារនោះខ្ញុំស្រាប់តែមានអារម្មណ៍ថា ខ្ញុំមានជំងឺមហារីក។ មួយថ្ងៃៗខ្ញុំមិនសប្បាយចិត្តទេ សភាពរបស់ខ្ញុំបានធ្លាក់ក្នុងខ្សែភ្នែករបស់មិត្តភ័ក្តរួមថ្នាក់ជាមួយខ្ញុំ លីលី ស្ថិតក្នុងការសាកសួររបស់នាង ខ្ញុំនិយាយទាំងទឹកភ្នែក “ដើមទ្រូងរបស់ខ្ញុំឡើងដុំរឹងមួយដុំ ហើយឈឺទៀតផង ខ្ញុំប្រាកដជាជិតស្លាប់ហើយ“។

នាងសើចហើយប្រាប់ខ្ញុំវិញ “ចំជាឆ្កួតមែន! កើតដុំរឹងមានមូលហេតុច្រើនណាស់” នាងថែមទាំងនិយាយថា ម៉ាក់របស់នាងគឺជាពេទ្យរោគស្រ្តី ចាំថ្ងៃទំនេរនាងនឹងនាំខ្ញុំទៅពិនិត្យ។

ចៃដន្យបំផុតនោះគឺ ពេលពួកយើងទៅជួបម៉ាក់របស់នាង អ្នកប្រចាំការនិយាយថា ម៉ាក់របស់នាងចូលទៅក្នុងបន្ទប់វះកាត់ឲអ្នកជំងឺ ប៉ុន្មានម៉ោងទៀតទើបគាត់ចេញមក។ ដុកទ័រវ័យក្មេងម្នាក់ចេញមកទទួលពួកយើង គេស្គាល់លីលី គេនិយាយថា មានរឿងអីអាចឲគេជួយបានទេ? លីលីបានប្រាប់ពីសភាពជំងឺរបស់ខ្ញុំទៅគេ គេឲពួកយើងចូលបន្ទប់ពិនិត្យដើម្បីឲគេពិនិត្យឲ។ ខ្ញុំរារែក លីលីទាញខ្ញុំចូលក្នុងបន្ទប់ “ពិតជាបុរាណមែន គ្រូពេទ្យស្រីប្រុសដូចតែគ្នាទេ” នាងថាឲខ្ញុំ ខ្ញុំមានតែតាមគេទៅបន្ទប់ពិនិត្យ។

ខ្ញុំដោះអាវក្រៅចេញហើយដោះអាវក្នុង នេះជាលើកទី១ហើយដែលដើមទ្រូងរបស់ខ្ញុំ បានបង្ហាញនៅចំពោះមុខមនុស្សប្រុសបែបនេះ។ ខ្ញុំចាប់ផ្តើមញ័រតិចៗ ដៃរបស់គេហាក់ដូចជាម៉ាស៊ីនបង្វិលអញ្ចឹង ស្ទាបជុំវិញដើមទ្រូងរបស់ខ្ញុំ កាយវិការថ្នមៗហើយទន់ភ្លន់ ប៉ុន្តែបេះដូងរបស់ខ្ញុំញ័រកាន់តែខ្លាំង។

សំណាងល្អមិនយូរប៉ុន្មានក៏ពិនិត្យរួចរាល់ “គ្មានបញ្ហាអ្វីធំដុំនោះទេ ក្រពេញដើមទ្រូងរីកធំបន្តិចបន្តួចប៉ុណ្ណោះ ញ៉ាំថ្នាំបន្តិចទៅលែងអីហើយ“។ ខ្ញុំយកថ្នាំរបស់គេត្រលប់ទៅវិញ ញ៉ាំថ្នាំរួចពិតជាធូរស្រាលច្រើនមែន មិនឈឺទេ ដុំរឹងនោះក្លាយជាតូចវិញហើយ។

ពេលយប់ខ្ញុំគេងនៅលើគ្រែ នឹកឃើញរូបគេដែលស្លៀកពាក់ឯកសណ្ឋានពណ៍-ស នឹកឃើញដៃរបស់គេ អារម្មណ៍ដែលស្ទាបអង្អែលពិតជាទន់ភ្លន់ខ្លាំងណាស់ គេនៅក្នុងចិត្តរបស់ខ្ញុំពោរពេញទៅដោយភាពផ្អែមល្ហែម។

ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំលួចទៅមន្ទីរពេទ្យម្នាក់ឯង ចង់ទៅរកគេ។ នៅពេលដែលខ្ញុំដើរទៅជិតដល់បន្ទប់ពិនិត្យរបស់គេ ខ្ញុំក៏ស្តាយក្រោយ តើខ្ញុំមករកគេបែបនេះចាត់ទុកជាអ្វីទៅ? នៅពេលដែលខ្ញុំរៀបត្រលប់ទៅវិញនោះ ខ្ញុំក៏បានបុកជាមួយមនុស្សម្នាក់ ភ្នែករបស់ខ្ញុំ គ្រាន់តែឃើញគេស្លៀកពាក់ពណ៍-ស ខ្ញុំមិនទាន់ងើយក្បាលឡើងផង ក៏លឺសូរអ្នកដែលខ្ញុំបុកនិយាយ “គឺនាងទេហ្អេស?

សំលេងដូចធ្លាប់ស្គាល់ ខ្ញុំងើយក្បាលឡើង ពិតជាគេមែនហើយ គេថែមទាំងចាំខ្ញុំបានទៀតផង ខ្ញុំស្រាប់តែមានអារម្មណ៍ថា​មុខរបស់ខ្ញុំឡើងក្តៅ។ “យ៉ាងម៉េចហើយ មានកន្លែងណាមិនស្រួលទៀតហើយមែនទេ?” គេសួរយ៉ាងយកចិត្តទុកដាក់។

មិនមែនទេ…ខ្ញុំ…” ខ្ញុំរដិបរដុបនិយាយអ្វីមិនចេញ។ មើលទៅកែវភ្នែកលើកទឹកចិត្តរបស់គេ ទីបំផុតខ្ញុំក៏តាំងចិត្តក្លាហានហើយនិយាយ “ធូរស្រាលច្រើនហើយ ខ្ញុំមកអរគុណលោក តើអាចអញ្ជើញលោកទៅញ៉ាំបាយបានទេ?

គេញញឹម ស្នាមញញឹមរបស់គេពិតជាស្អាតខ្លាំងណាស់ “បានខ្ញុំចេញពីធ្វើការល្មម!

គេបាននាំខ្ញុំមកដល់ភោជនីយដ្ឋានមួយដែលនៅជិតមន្ទីរពេទ្យ ពួកយើងប្រៀបបីដូចជាមិត្តភ័ក្តចាស់អញ្ចឹង និយាយផងសើចផង ញ៉ាំបាយរួចគេដណ្តើមចេញលុយ។ ចេញពីភោជនីយដ្ឋាន គេនិយាយ “មិនដឹងថាដុំរឹងរបស់នាងឥឡូវយ៉ាងម៉េចនោះទេ ខ្ញុំពិនិត្យឲនាងបន្តិចទៀតចុះ“។

គេនាំខ្ញុំទៅមន្ទីរពេទ្យវិញ ពេលនោះនៅក្នុងមន្ទីរពេទ្យបុគ្គលិកគ្រប់គ្នាសុទ្ធតែចេញពីធ្វើការអស់ហើយ គឺស្ងាត់ខ្លាំងណាស់។ នៅក្នុងបន្ទប់ពិនិត្យដើមទ្រូង ខ្លួនប្រាណរបស់ខ្ញុំត្រូវអាក្រាតនៅចំពោះមុខរបស់គេម្តងទៀតហើយ គេអង្អែលបណ្តើរ អោនក្បាលចុះបណ្តើរ គេពិនិត្យយ៉ាងល្អិតល្អន់ ខ្យល់ដង្ហើមរបស់គេក្តៅឧណ្ហៗនៅចំពីមុខដើមទ្រូងរបស់ខ្ញុំ។ ខ្ញុំស្រាប់តែមានអារម្មណ៍តឹងតែងណាស់ ស្រាប់តែដៃរបស់គេម្ខាងទៀតអោបចង្កេះខ្ញុំជាប់ គេស្រាប់តែថើបដើមទ្រូងរបស់ខ្ញុំ។ ខ្ញុំស្រែកឡើងតិចៗ​ហើយច្រានគេចេញ។ តែគេបែរជាប្រើកំលាំងបីខ្ញុំឡើងលើគ្រែ​ ដែលមានក្រាលកំរាលពូកពណ៍-ស ហើយគេនិយាយតិចៗថា “បងស្រលាញ់អូន ហើយចាប់តាំងពីជួបអូនលើកទី១មកម្ល៉េះ ប៉ុន្មានថ្ងៃនេះបងនឹកអូនរហូត…” គេនិយាយបណ្តើរ ថើបយ៉ាងញក់ញីបណ្តើរ ភាពញាប់ញ័រម្យ៉ាងបានជ្រាបសព្វខ្លួនប្រាណរបស់ខ្ញុំ ខ្ញុំនៅតែច្រានគេ ប៉ុន្តែខ្ញុំអស់កំលាំងហើយ… គេអន្ទះសារបែបនេះ ខ្សែភ្នែករបស់គេពុះកញ្ជ្រោលបែបនេះ តើខ្ញុំម៉េចនឹងអាចបដិសេធនឹងគេបានទៅ? ដូច្នេះខ្ញុំក៏សំរេចចិត្តឲគេចុះ ទោះជាយ៉ាងណាក៏ត្រូវឆ្លងកាត់ម្តងដែរ ប្រសិនបើអាចឲអ្នកដែលខ្លួនយើងស្រលាញ់ វាក៏ជាសុភមង្គលម៉្យាងដែរមែនទេ?

ស្របទៅតាមការឈឺចាប់ប្រៀបដូចជាគេចាប់ហែក កំរាលពូកពណ៍-ស រំលេចនូវតំណក់ពណ៍ក្រហមប៉ុន្មានតំណក់ឡើង។ គេអោបខ្ញុំយ៉ាងណែនហើយនិយាយថា “អូនស្អាតខ្លាំងណាស់ បងនឹងស្រលាញ់អូនជារៀងរហូត“។

ខ្ញុំផ្អែកនៅលើដើមទ្រូងរបស់គេយ៉ាងទន់ភ្លន់ នៅក្នុងបេះដូងមានអារម្មណ៍ដូចជាយល់សប្តិ បុរសម្នាក់ទើបតែជួបគ្នាបាន២ដង ពេលនេះគេបានក្លាយជាមនុស្សដែលស្និតស្នាលរបស់ខ្ញុំបំផុតហើយ។ ខ្ញុំឆ្ងល់ខ្លាំងណាស់ ហេតុអ្វីក៏បន្ទប់នេះមានសុទ្ធតែពណ៍-ស តើពណ៍នេះគឺជាពណ៍នៃសេចក្តីស្នេហាបរិសុទ្ធឬ?

ត្រលប់ទៅសាលាវិញ ខ្ញុំនៅតែនឹកឃើញរឿងដែលកើតឡើងពីយប់មិញ ភាពផ្អែមល្ហែមដក់ជាប់នៅក្នុងបេះដូងរបស់ខ្ញុំ ខ្ញុំតែងតែរង់ចាំទូរស័ព្ទរបស់គេ ប៉ុន្តែរាល់លើកសុទ្ធតែមិនមែនគេ។ ខ្ញុំខលទៅរកគេ តែហេតុអ្វីក៏គេមិនទទួលទូរស័ព្ទរបស់ខ្ញុំអញ្ចឹង? គួរតែរវល់ខ្លាំងណាស់ហើយមើលទៅ ខ្ញុំលួងលោមខ្លួនឯង។

កន្លងផុត១សប្តាហ៍ ខ្ញុំដូចជាទ្រាំមិនបានទៀតទេ ខ្ញុំរត់ទៅមន្ទីរពេទ្យដើម្បីទៅរកគេ។ ប៉ុន្តែខ្ញុំទើបតែឈានជើងចូលក្នុងមន្ទីរពេទ្យ ក៏ឃើញគេនៅក្នុងបន្ទប់ទទួលភ្ញៀវ គេកំពុងតែគ្រាស្ត្រីពោះធំម្នាក់ ខ្ញុំគិតថាគេប្រហែលជានាំអ្នកជំងឺទៅពិនិត្យ។ ខ្ញុំដើរទៅរកគេ ហើយស្រែកហៅគេ អ្នកណាទៅដឹងថាគេឆ្លើយមកខ្ញុំមួយម៉ាត់យ៉ាងសោះអង្គើយ ហើយសួរខ្ញុំ “នាងមកពិនិត្យមែនទេ? សុំទោសថ្ងៃនេះខ្ញុំសំរាក នាងទៅរកគ្រូពេទ្យផ្សេងចុះ“។

ខ្ញុំស្រឡាំងកាំង គេគ្រាស្ត្រីនោះដើរកាត់មុខខ្ញុំដោយមិនមើលខ្ញុំ ដើរហួសបន្តិច ខ្ញុំលឺស្ត្រីនោះនិយាយថា “លោកប្តី តើនាងជាអ្នកណាគេ?” “អ្នកជំងឺម្នាក់” គេឆ្លើយ។ តាមពិតស្ត្រីពិនិត្យគភ៍នោះគឺជាប្រពន្ធរបស់គេ តាមពិតគេមានប្រពន្ធរួចទៅហើយ។

មនោសញ្ចេតនារបស់ខ្ញុំ ភាពផ្អែមល្ហែមរបស់ខ្ញុំ ស្រាប់តែប្រែប្រួលរស់ជាតិអស់រលីង ហេតុអ្វីក៏ទៅជាបែបនេះ….

ខ្ញុំមិនដឹងថាត្រលប់ទៅសាលាវិញយ៉ាងម៉េចទេ ចូលទៅដល់បន្ទប់វិញមានតែលីលីម្នាក់ទេដែលនៅក្នុងបន្ទប់ នាងឃើញខ្ញុំមានទឹកមុខមិនល្អ នាងក៏សួរទាំងបារម្ភ “យ៉ាងម៉េចហើយ ដើមទ្រូងឯងមានបញ្ហាទៀតហើយមែនទេ?

អត់ទេ! ធូរច្រើនហើយ” ខ្ញុំនិយាយ

អូ! អញ្ជឹងល្អហើយ។ ឯងដឹងទេ ដុកទ័រវ័យក្មេងដែលពិនិត្យជំងឺឲឯងលើកមុននោះគេពូកែគួរសម ប៉ុន្តែ…” លីលីនិយាយ

យ៉ាងម៉េច?” ខ្ញុំយកចិត្តទុកដាក់សួរ

ខ្ញុំលឺម៉ាក់របស់ខ្ញុំនិយាយថាទង្វើររបស់គេមិនល្អទេ ប្រពន្ធរបស់គេមានទម្ងន់ មិនអាចដេកជាមួយគេបាន គេក៏បានទាក់ទងស្រីគ្រប់ទីកន្លែង ជាមួយសិស្សដែលធ្វើកម្មសិក្សាផង អ្នកជំងឺផងសុទ្ធតែត្រូវគេបោក។ មិនដឹងជាយ៉ាងម៉េចប្រពន្ធគេក៏ដឹង ប៉ុន្មានថ្ងៃមុនមកមន្ទីរពេទ្យរករឿង ស្រែកឡូឡា ហើយនិយាយថានឹងទំលាក់កូនចោល។ ឯងមិនដឹងថាមានរឿងកើតឡើងធំប៉ុណ្ណាទេ…

ខ្ញុំស្រាប់តែសើច ខ្ញុំស្មានតែវាជាស្នេហាស្មោះស្ម័គ្រ មិននឹកស្មានថាគ្រាន់តែជាឧបករណ៍សំរាប់អោយគេបន្ធូរអារម្មណ៍តែប៉ុណ្ណោះ… ពិតជាគួរឲអស់សំណើចណាស់! ខ្ញុំនឹកឃើញដល់ពណ៍-ស នៅគ្រានោះពណ៍-សបរិសុទ្ធអត់មានកខ្វក់សូម្បីតែបន្តិច ខ្ញុំស្មានតែជាពណ៍នៃស្នេហា ធ្វើឲខ្ញុំលង់ខ្លួនចូលទៅដោយមិនគិតអ្វីទាំងអស់ តែមិនស្មានថាពណ៍-សមួយនោះគ្មានធម៍មេត្តាឃោរឃៅយ៉ាងនេះសោះ។

ដើមឡើយខ្ញុំចង់ធ្វើជាមមាចមួយក្បាល ដែលហោះចូលទៅក្នុងភ្នក់ភ្លើងព្រះអគ្គី ដើម្បីស្នេហាខ្ញុំខំតាំងចិត្តឲក្លាហាន ទទួលយកការដុតកំឡោចរបស់ព្រះអគ្គី។ ទីបំផុតខ្ញុំយល់ហើយ វាគ្រាន់តែជាការដុតឲខ្លោចមួយតែប៉ុណ្ណោះ បើចង់បន្ទោសគឺបន្ទោសខ្លួនឯង មិនមើលឲច្បាស់ក៏ស្ទុះចូលទៅធ្វើជាតួអង្គនៅក្នុងល្ខោន ដែលសំដែងឡើងទៅ ដោយគ្មានទស្សនិកជនមើលតែប៉ុណ្ណោះ៕

ដកស្រង់ពី និរន្តន៍ (4ever)

សុភមង្គលប្រៀបដូចជាផ្សែងបារី


ជក់បារីអស់រយះពេលជាច្រើនឆ្នាំ ទីបំផុតគេនៅតែមិនអាចផ្តាច់បាន។ គេមានតែលួចជក់បារីនៅពីក្រោយខ្នងរបស់នាងជានិច្ច រីឯនាងវិញក៏មានតែបិទភ្នែកម្ខាងបើកភ្នែកម្ខាង ធ្វើពុតជាអត់ដឹងខ្លះដឹងខ្លះតែប៉ុណ្ណោះ។

ជក់បារីល្អទេ?” នាងជ្រួញចិញ្ជើមសួរគេ
មិនល្អទេ ប៉ុន្តែបងអត់មានមធ្យោបាយបញ្ឈប់វាបាន
ខ្ញុំនិងបារីបងយកមួយណា?
យកទាំងអស់! អូនមិនល្អចំពោះបង មិនឲបងជក់របស់ដែលបងចូលចិត្ត ប៉ុន្តែបងក៏អត់មានមធ្យោបាយឈប់ស្រលាញ់អូនបាន“។

ពេលទើបស្គាល់គ្នាដំបូង គេជក់បារីខ្លាំងណាស់ទៅហើយ។ ពេលទំនេរគេតែងយកបារីគៀបជាប់នៅម្រាមដៃកណ្តាលនិងដៃចង្អុល។ ពេលធ្វើការទល់ភ្លឺម្តងៗ រឹតតែមិនបាច់និយាយទៅទៀត វាហាក់ដូចជាការចូលរួមពិធីជក់បារីយករង្វាន់អញ្ចឹង។ នាងដោយសារតែផ្សែងបារីរបស់គេ​ ឈ្លក់រហូតដល់ក្អកមិនឈប់។ ក្រោយពីបាននៅជាមួយគ្នាមួយរយះទើបគេកាត់បន្ថយការជក់បន្តិចបន្តួច។ ពេលជួបជុំមិត្តភ័ក្តនៅក្នុងពិធី គេតែងតែចាកចេញពីតុអាហារនៅពាក់កណ្តាលទី រួចលួចទៅបន្ទប់ទឹកជក់បារី ហើយដោយសារតែក្លិនបារីដែលជាប់នឹងខ្លួនរបស់គេ ធ្វើឲមិត្តភ័ក្តទាំងអស់គ្នាមានការទើសទាល់ ពេលនោះនាងខឹងយ៉ាងខ្លាំងក៏ឈ្លោះជាមួយគេ សង្រ្គាមត្រជាក់មួយនេះ៣ថ្ងៃក្រោយទើបត្រូវគ្នាវិញ។

ថ្ងៃខួបគម្រប់២ឆ្នាំនៃការស្រលាញ់គ្នារបស់គេទាំងពីរ ពួកគេបានណាត់គ្នាទៅជប់លៀងនៅមាត់សមុទ្រ។ ពេលកំពុងជិះឡាននាងស្រាប់តែលូកដៃស្ទាបប៉ះបារីមួយកញ្ចប់នៅក្រោមពូកឡាន។ នាងអត់ខឹងទេ នាងហាក់ដូចជាទំលាប់បាននូវវត្តមានរបស់បារី នាងគ្រាន់តែគ្រវីក្បាលរួចយកបារីទៅទុកក្នុងកាបូប។ គេខ្លាចនាងខឹងធ្វើឲខូចបរិយាកាសនៅថ្ងៃនោះ ដូច្នេះនៅយប់នោះគេខំយកចិត្តនិងស្របតាមនាងគ្រប់រឿងទាំងអស់។ រហូតដល់ពេលជូននាងទៅផ្ទះវិញ នាងយកបារីឲគេវិញ។

សន្យានឹងអូន ជក់បារីនៅក្នុងប្រអប់នេះ៣ដើមចុងក្រោយ បងនឹងឈប់ជក់រហូត“។

ភ្លាមៗនោះគេនិយាយអ្វីមិនចេញ នៅក្នុងចិត្តពោរពេញទៅដោយការរំភើប។ គេក្រៅពីញញឹមដាក់នាងហើយ មានតែព្យាយាមងក់ក្បាលយល់ព្រមតែប៉ុណ្ណោះ។ ទោះជាឲគេឡើងភ្នំកាំបិត ចូលខ្ទះខ្លាញ់ក៏គេយល់ព្រមដែរ។ នាងដឹងថាការផ្តាច់បារីនេះមិនមែនជារឿងមួយថ្ងៃពីរនោះទេ ប់ុន្តែនាងមើលទៅគេដែលគ្មានការតាំងចិត្ត នាងក៏ខំរកគ្រប់មធ្យោបាយជួយគេផ្តាច់វា។ ស្ករកៅស៊ូផ្តាច់បារី វត្ថុផ្សេងៗដែលអាចផ្តាច់បារីបាន នាងសុទ្ធតែទិញមកទាំងអស់ ប់ុន្តែនៅតែគ្មានប្រយោជន៍។

អញ្ចឹងមានតែអូនទៅរៀនជក់បារី បន្ទាប់មករៀនផ្តាច់វាវិញទើបមកបង្រៀនបងឲផ្តាច់វាល្អទេ?”
កុំល្ងង់អី ម៉េចនឹងមានរឿងបែបនេះទៅ!” គេអង្អែលក្បាលរបស់នាងថ្នមៗ
ធ្វើបែបនេះ ប្រហែលជាអាចបានផល” (នាងហាក់ដូចជាសម្រេចចិត្តរួចហើយ)
អូនមិនចេះជក់បារីទេ ហេតុអីក៏បង្ខំខ្លួនឯងធ្វើរឿងមិនចង់ធ្វើ?
អញ្ចឹងបងធ្វើយ៉ាងម៉េចទើបអាចផ្តាច់បារីបានសម្រេច?” នាងនិយាយទាំងក្តីបារម្ភ
បងបានព្យាយាមហើយ” គេនិយាយបណ្តើរ ស្ទាបក្បាលរបស់នាងម្តងទៀតបណ្តើរ។

ថ្ងៃមួយពេលដើរផ្សារ ពួកគេបានថតរូបតូចៗដែលអាចបិតតាមកាបូបបានជាមួយគ្នា ពួកគេថតរូប២សន្លឹក បន្ទាប់មកក៏យកទៅបិតនៅក្នុងកាបូបរបស់គេរៀងខ្លួន។

ពេលបងចង់ជក់បារី សូមបងមើលរូបអូនដែលនៅក្នុងរូបថតនេះ” នាងនិយាយ!

ប៉ុន្តែបញ្ហានៃការផ្តាច់បារី នៅតែវិលវល់នៅជុំវិញពួកគេ ទីបំផុតពួកគេទាំងពីរនាក់ក៏ហាមាត់និយាយថាបែកគ្នា។

ភ្លាមៗនោះគេហាក់ដូចជាបាត់ខ្លួននៅក្នុងសង្គម បញ្ហានៃការផ្តាច់បារីក៏សាបសូន្យដែរ ចំណែកនាងវិញរស់នៅយ៉ាងស្រួលខ្លួន ប៉ុន្តែនាងមានអារម្មណ៍ថាហាក់ដូចជាខ្វះអ្វីម្យ៉ាង នាងនឹកឃើញដល់ក្លិនបារីដែលនៅលើខ្លួនរបស់គេ នឹកដល់រសជាតិបារីដែលនៅក្នុងរង្វង់ដើមទ្រូងរបស់គេ នឹកឃើញដល់ការប្រើគ្រប់វិធីបិតបាំងក្លិនស្អុយបារីរបស់គេ។ ក្លិនបារីគឺជាក្លិនខ្លួនរបស់គេ។ ពេលនោះនាងចាប់ផ្តើមជក់បារីដើមទី១ នាងមានអារម្មណ៍នឹកដល់គេយ៉ាងខ្លាំង។ នាងផ្លុំផ្សែងបារីដើមទី២ចេញមកពេញបន្ទប់ ហិតផ្សែងបារីដ៏ក្រពុល នាងស្រាប់តែគេងលក់យ៉ាងស្រួល។ ពេលវេលាចេះតែកន្លងទៅមុខ នាងមិនអាចចាកចេញពីបារីបានទៀតទេ នាងញៀនបារីហើយ។

១ឆ្នាំក្រោយមក ពួកគេជួបគ្នាដោយចៃដន្យនៅតាមផ្លូវ។ ពួកគេប្រៀបដូចជាមិត្តភ័ក្តដែលបែកគ្នាយូរឆ្នាំអញ្ចឹង ពួកគេទៅជជែកគ្នានៅហាងកាហ្វេ។ ស្ថិតនៅក្រោមការប្រៀបធៀបគ្នា នាងពេលនេះក្លាយទៅជាក្រៀមក្រំច្រើនណាស់។ គេឃើញមុខនាងហើយឈឺចិត្តយ៉ាងខ្លាំង នេះសុទ្ធតែដោយសារតែគេ។ ពេលនោះនាងយកបារីមួយដើមចេញមកជក់។”

អូនជក់បារី?” គេសំលឹងមើលនាងដោយការភ្ញាក់ផ្អើល!
មែនហើយ ត្រូវការទេ?” នាងជក់អស់មួយខ្សឺត ហើយហុចកញ្ចប់បារីឲទៅគេ
អត់ទេ! បងផ្តាច់វាហើយ
អូ! ផ្តាច់តាំងពីពេលណា?” នាងភ្ញាក់ផ្អើលចំពោះការធ្វើបានរបស់គេ
កន្លះឆ្នាំមុន បងធ្វើដើម្បីមនុស្សស្រីម្នាក់ដែលស្រលាញ់បង“។

នាងមិនឆ្លើយតប។ ដៃដែលកាន់បារីរបស់នាងញ័រឡើង។ មនោសញ្ចេតនាជាច្រើនឆ្នាំកន្លងមក នាងតែងតែសង្ឃឹមថាអាចជួយគេផ្តាច់បារីបាន ក្រោយពីបែកគ្នានាងបែរជាមិនអាចប្រៀបស្មើជាមួយមនុស្សស្រី ដែលទើបតែស្គាល់គ្នារបស់គេ។ នាងមានអារម្មណ៍ថានាងបរាជ័យខ្លាំងណាស់។ បន្ទាប់មកនាងក៏ជក់បារីនៅក្នុងដៃឲអស់យ៉ាងស្ងៀមស្ងាត់។

ចុះអូនវិញ? ចាប់ផ្តើមជក់បារីតាំងពីពេលណា?
មួយឆ្នាំមុន ដើម្បីមនុស្សប្រុសម្នាក់ដែលអូនស្រលាញ់!
អញ្ចឹង… អូនចង់ជួយគេផ្តាច់បារីឬ?” គេស្មានតែនាងមានមនុស្សប្រុសថ្មីជំនួសគេ
ទេ! នេះមកពីអូនអាលោះអាល័យក្លិនរបស់គេ
(“គឺរូបគេ? គេកំពុងតែស្មាន!”)

គេបើកកាបូបចេញមកឲនាងមើល រូបថតក្បាលធំៗរបស់នាងដែលនៅក្នុងនោះ។
នេះគឺជាមនុស្សស្រីដែលបងផ្តាច់បារីដើម្បីនាង។ ពីព្រោះបងចង់ទៅនៅក្បែរខ្លួនរបស់នាងវិញ

នាងសំលឹងមើលគេ ទឹកភ្នែកហូរចេញពីកន្ទុយភ្នែកប៉ះនឹងថ្ពាល់ធ្លាក់ចុះមក។
បងបានផ្តាច់បារីហើយ ពេលនេះអនុញ្ញាត្តិឲបង មកបង្រៀនអូនផ្តាច់បារីល្អទេ?”

តាមពិតសុភមង្គលគឺសាមញ្ញយ៉ាងនេះ សាមញ្ញដល់ថ្នាក់ពួកយើងមិនជឿ!

ដកស្រង់ពី និរន្តន៍ (4ever)

វិប្បដិសារីមួយជីវិត


មានគូរស្នេហ៍មួយគូរ នារីឈ្មោះសាណា បុរសឈ្មោះហេនរី។ សាណាគឺជានារី ដ៏ស្រស់ស្អាត ចេះយល់ចិត្តអ្នកដទៃ នាងតែងតែរកនឹកសំនួរណាពិបាកៗ មកធ្វើបាប ហេនរី។ ហេនរីគឺជាបុរសឆ្លាតខ្លាំងណាស់ ហើយក៏ជាមនុស្សស្គាល់ហេតុផលដែរ ចំនុចពិសេសរបស់គេ គឺជាមនុស្សស្ងៀមស្ងាត់ និងពូកែអត់ធ្មត់។ ពេលគេនៅជាមួយ សាណា គេតែងតែធ្វើអោយនាងសើចចុកពោះជានិច្ច។ សាណាចូលចិត្តចរឹករួសរាយ បែបនេះ របស់គេជាខ្លាំង។

ពួកគេមានទំនាក់ទំនងល្អគ្រាន់បើ។ អារម្មណ៍របស់សាណា ចំពោះហេនរីគឺមិនធម្មតាទេ នាងនិយាយថា ហេនរីគឺជាសរសៃឈាមរបស់នាង។ រីឯហេនរីវិញ គេក៏មាន មនោសញ្ចេតនា ចំពោះសាណាយ៉ាងជ្រាលជ្រៅ គេយកចិត្តទុកដាក់ចំពោះនាង។ ដូច្នេះរាល់លើកអោយតែឈ្លោះគ្នា ហេនរីតែងនិយាយថាខ្លួនឯងមិនល្អជាកំហុសរបស់ ខ្លួន។ ពេលខ្លះទោះមិនមែនគេជាអ្នកខុសក៏ដោយ ក៏គេនិយាយបែបនេះដែរ គេមិនចង់ ធ្វើអោយសាណាខឹងទេ។ ទំនាក់ទំនងបែបនេះ បានកន្លងទៅ៥ឆ្នាំ ហេនរីនៅតែស្រលាញ់សាណា យ៉ាងខ្លាំងដូចពីមុនដដែល។

ថ្ងៃចុងសប្តាហ៍មួយ សាណាចេញទៅធ្វើការ។ ដើមឡើយ ហេនរីមានបំណងចង់ទៅរក នាង ប៉ុន្តែលឺថានាងជាប់រវល់ គេក៏លះបង់គំនិតនេះចោល។ ហេនរីនៅផ្ទះពេញមួយថ្ងៃ ដោយគ្មានទាក់ទងទៅសាណា គេយល់ថាសាណាកំពុងរវល់ ខ្លួនឯងគួរតែកុំទៅ រំខាននាង។

អ្នកណាទៅដឹងថា ពេលសាណាកំពុងរវល់ ក៏នៅតែនឹកដល់ហេនរីដែរ ប៉ុន្តែពេញមួយថ្ងៃ នាងគ្មានបានទទួលដំណឹងរបស់គេសោះ នាងខឹងយ៉ាងខ្លាំង។ ពេលយប់ត្រលប់ទៅផ្ទះវិញ នាងផ្ញើរសារមួយទៅហេនរី ដោយខឹងខ្លាំងពេក​ នាងប្រើពាក្យគំរោះគំរើយ រហូតសុំចែក ផ្លូវគ្នា ពេលនោះគឺជាពេលយប់ម៉ោង១២។

ហេនរី អន្ទះសារយ៉ាងខ្លាំង គេទូរស័ព្ទទៅអោយសាណា ជាប់ៗគ្នា១០ដង ប៉ុន្តែគ្មានការ ឆ្លើយតប។ ទូរស័ព្ទលើតុនៅផ្ទះរបស់នាង ក៏ខលមិនចូល គេគិតថាសាណាប្រហែលជា ដកខ្សែទូរស័ព្ទចេញហើយ។ ហេនរីពាក់អាវ រួចក៏ចេញពីផ្ទះ គេចង់ទៅផ្ទះរបស់សាណា។ ពេលនោះគឺម៉ោង១២និង២៥នាទី…

នៅម៉ោង១២និង៤០នាទី សាណាលឺសំលេងទូរស័ព្ទរបស់ហេនរី ខលមកទៀត ប៉ុន្តែនាងមិនទទួលទេ។ ខលអស់មួយយប់ អត់មានអ្នកទទួល ហេនរីឈប់ខល ទៅអោយទៀតហើយ។

ថ្ងៃបន្ទាប់ សាណាទទួលបានទូរស័ព្ទរបស់ម្តាយហេនរី សំលេងក្នុងទូរស័ព្ទយំស្រែក យ៉ាងកំសត់។ នៅយប់មិញ ហេនរីជួបគ្រោះថ្នាក់ចរាចរណ៍។ ប៉ូលីសនិយាយថា បើកម៉ូតូ ក្នុងល្បឿនលឿនពេក ធ្វើអោយជាន់ហ្វ្រាំងមិនទាន់ បណ្តាលអោយបុកទៅនឹងឡាន ដឹកទំនិញ ដ៏ធំមួយដែលខូចនៅចំកណ្តាលថ្នល់។ ពេលរថយន្តសង្គ្រោះមកដល់ មនុស្សបានស្លាប់បាត់ទៅហើយ។

សាណាឈឺចាប់រហូតដល់យំមិនចេញ មកដល់កន្លែងកើតហេតុ នាងចង់មើលទីកន្លែង ចុងក្រោយដែល ហេនរី បានឆ្លងកាត់។ ម៉ូតូត្រូវបុករហូតមើលមិនយល់ នៅលើម៉ូតូមាន ឈាមរបស់ហេនរី ជាប់ពេញ។

ម្តាយរបស់ហេនរី យកវត្ថុដែលនៅជាប់ខ្លួនរបស់គេ នៅពេលគ្រោះថ្នាក់នោះអោយ ទៅសាណា កាបូបលុយ នាឡិកាដៃ នៅមានទូរស័ព្ទដៃដែលប្រលាក់ឈាមស្រស់ៗ របស់ហេនរីទៀត។ សាណា បើកកាបូបលុយមើល នៅក្នុងនោះមានរូបថតរបស់នាង ស្នាមឈាមដាមប្រលាក់ជាងពាក់កណ្តាលសន្លឹក។ នៅពេលសាណាលើកទូរស័ព្ទដៃ របស់ហេនរីមកមើល នាងឃើញទូរស័ព្ទរបស់គេខលចេញជាលើកចុងក្រោយ គឺនៅម៉ោង១២និង៤០នាទី។

ភ្លាមៗនោះសាណាយល់ហើយ ក្រោយពីកើតហេតុភ្លាមៗ ហេនរីនៅតែប្រើកំលាំង ចុងក្រោយ ដ៏ខ្សោយរបស់ខ្លួនព្យាយាមទូរស័ព្ទអោយនាង រីឯនាងវិញបែរជាខឹងមិនព្រម ទទួល។ ពេលនេះហេនរី គ្មានកំលាំងខលអោយនាងជាលើកទីពីរទៀតទេ គេបានពាំនាំ ការអាលោះអាល័យ និងវិប្បដិសារីរបស់សាណាទៅជាមួយ។ សាណានឹង មិនដឹងជា រៀងរហូត នូវពាក្យចុងក្រោយ ដែលហេនរីចង់និយាយជាមួយនាងគឺអ្វីនោះទេ។ ចាប់ពី ពេលនោះមក នាងដឹងថា គ្មានបុរសណាម្នាក់ស្រលាញ់នាង ស្មើបុរសម្នាក់នេះទេ៕

ដកស្រង់ពី និរន្តន៍ (4ever)

ភាសាកាយវិការស្នេហ៍


ពេលរៀននៅមហាវិទ្យាល័យ លីលីមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះភាសាកាយវិការ។ ក្រោយមកនាងក៏ក្លាយជាជនស្ម័គ្រចិត្ត ក្នុងសមាគមមនុស្សពិការគថ្លង់។ នាងត្រវបានគេចាត់តាំង អោយធ្វើជាគ្រូបង្រៀនពួកមនុស្សគថ្លង់នៅពេលរៀនចប់ ទោះជាឪពុកម្តាយរបស់នាង មានការជំទាស់នៅក្នុងរឿងនេះក៏ដោយ តែនាងនៅតែធ្វើជាគ្រូបង្រៀនដដែល។

នៅចុងសប្តាហ៍មួយ លីលីប្រញាប់ទៅសាលាដើម្បីជួយសិស្សរៀបចំពីធីបុណ្យណូអែល។ នៅពេលនាងកំពុងរង់ចាំ ឡានក្រុងនៅឯចំណតឡាន ពេលនោះនៅក្បែរខ្លួននាង គឺជាមនុស្សប្រុសស្រីពីរនាក់ កំពុងជជែកគ្នាប្រើភាសាកាយវិការ។ នាងមើលដឹងថា នារីម្នាក់នោះកំពុងតែសួររកផ្លូវទៅរកមជ្ឈមណ្ឌលមួយ​ដែលនៅមិនឆ្ងាយពីទីនេះប៉ុន្មាន ហើយបុរសនោះក៏ប្រើភាសាកាយវិការបញ្ជាក់វិញថា គេមិនស្គាល់ទេ។

លីលីដែលចូលចិត្តជួយគេតាំងពីដើមមក នាងក៏ប្រញាប់ដើរទៅជិតពួកគេ ហើយប្រើភាសាកាយវិការប្រាប់ផ្លូវដល់នារីម្នាក់នោះ។ មុនពេលឡើងឡានក្រុង នាងក៏បានអោយអាស័យដ្ឋានអ៊ីម៉ែល របស់នាងទៅអោយអ្នកទាំងពីរនោះ។ មិននឹកស្មានថា នៅថ្ងៃបន្ទាប់នាងក៏មានទទួលអ៊ីម៉ែល មួយពីបុរសម្នាក់នោះ។ គេមានឈ្មោះថា ខាយ គេគឹជាវិស្វករម្នាក់។ លីលី ក៏ផ្ញើរអ៊ីម៉ែលមួយទៅអោយគេវិញដែរ ជាការគួរសម។ ក្រោយមកពួកគេក៏បានផ្ញើរ អ៊ីម៉ែលអោយគ្នាទៅវិញទៅមក។

ក្រៅពីនេះ ខាយ បានណាត់ លីលី ទៅដើរលេងនៅខាងក្រៅទៀតផង។ ថ្វីត្បិតតែពួកគេ ប្រើភាសាកាយវិការទាក់ទងគ្នា ប៉ុន្តែពួកគេមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ ហើយវាក៏គ្មានអ្វីមករាំងស្ទះ ដល់មិត្តភាពរបស់ពួកគេទាំងពីរដែរ។ មិនយូរប៉ុន្មាន លីលីបានដឹងច្បាស់ថា ខ្លួនបានចាប់ចិត្តស្រលាញ់ទៅលើខាយហើយ ព្រោះគេជាមនុស្ស ដែលរួសរាយ ហើយស្ងប់ស្ងាត់ រីឯខាយក៏មានអារម្មណ័ល្អ ចំពោះនាងវិញខ្លាំងណាស់ដែរ ប៉ុន្តែនាងដឹងថាទោះជាយ៉ាងណា ខាយ មិនមែនជាបុរសគ្រប់លក្ខណះឡើយ ថ្វីត្បិតតែគេជាមនុស្សល្អ ប៉ុន្តែសូម្បីតែពាក្យថា “បងស្រលាញ់អូន” ក៏គេមិនអាចនិយាយ ចេញមកបានផង។ នៅពេលនឹកគិតដល់រឿងនេះ ធ្វើអោយនាងមានអារម្មណ៍ មិនល្អសោះ។

នៅពេល​នេះនាងដឹងថា នាងមានវិបត្តិនៅក្នុងរឿងស្នេហាហើយ។ នៅពេលដែលជួប មិត្តភ័ក្តតាម Facebook នាងតែងតែសួរទៅពួកគេថា “តើអ្នកអាចស្រាលាញ់មនុស្សគថ្លង់ ម្នាក់បានទេ?” មិត្តភ័ក្តទាំងអស់សុទ្ធតែមានយោបល់ផ្សេងៗគ្នា អ្នកខ្លះនិយាយថា “ស្នេហាគឺធំជាងអ្វីៗទាំងអស់” ចំណែកអ្នកខ្លះទៀត បែរជាទូន្មានលីលី កុំអោយធ្វើអំពើ ដ៏ឆោតល្ងង់បែបនេះ ប៉ុន្តែគ្មានមិត្តណាម្នាក់ ដែលអាចផ្តល់យោបល់ពិតប្រាកដ ដល់នាងបានឡើយ។ ពេលនោះនៅក្នុងចិត្តរបស់នាង រឹតតែពិបាកឡើងៗ។

តែមួយពព្រិចភ្នែកសោះ ថ្ងៃបុណ្យសង្សារក៏ចូលមកដល់ ខាយ បានណាត់លីលី ចេញមកក្រៅ។ ដៃរបស់គេកាន់ផ្កាមួយបាច់យ៉ាងធំ មុខរបស់គេឡើងក្រហម ហើយប្រើភាសាកាយវិការថា “តើនាងសុខចិត្តធ្វើជាមិត្តស្រីរបស់ខ្ញុំទេ?” ស្ថិតនៅក្នុងពេលនោះ អារម្មណ៍របស់នាងពោរពេញទៅដោយភាពសប្បាយរីករាយ និងមានសុភមង្គល ប៉ុន្តែអារម្មណ៍ដែលកើតឡើងបន្ទាប់មកទៀត គឺពិបាកចិត្ត។ ដើមឡើយឪពុកម្តាយរបស់នាង មានការមិនពេញចិត្តជាខ្លាំង ដែលនាងទៅធ្វើជា គ្រូបង្រៀនពួកមនុស្សគថ្លង់ ចុះទម្រាំបើនាងប្រាប់ថា នាងមានមិត្តប្រុសជាមនុស្សគថ្លង់ តើពួកគាត់អាចទទួលយកបានទេ?

នឹកដល់ចំនុចនេះ ទឹកមុខរបស់លីលី ប្រែជាស្រពោនទៅវិញ នាងក៏បានប្រើភាសា កាយវិការប្រាប់ទៅគេវិញថា “សុំទោស! តើលោកអាចទុកពេលអោយខ្ញុំ ពីរខែទៀតបានដែរទេ? ខ្ញុំត្រូវប្រើពេលពីរខែនេះ ដើម្បីទៅពន្យល់ឪពុកម្តាយខ្ញុំ ដើម្បីអោយពួកគាត់ព្រមទទួលយកលោក“។

ពិតដូចជាការគិតរបស់នាងមែន ពេលដែលឪពុកម្តាយរបស់នាងដឹងរឿងនេះហើយ ពួកគាត់មានការខឹងច្រលោតជាខ្លាំង ហើយពួកគាត់បានប្រាប់អោយលីលី បោះបង់គំនិតនេះចោលទៅ ប៉ុន្តែលីលីនៅតែមិនព្រម។ ដោយការនិយាយរបស់ពួកគាត់ នាងមិនស្តាប់ ពួកគាត់ក៏បានទៅពឹងមិត្តភ័ក្តរបស់នាងដើម្បីជួយនិយាយ។ លីលី មើលឃើញអ្នកផ្ទះមានការជំទាស់យ៉ាងនេះ ដោយការធ្វើអ្វីមិនកើត នាងមានតែការស្រែកយំយ៉ាងខ្លាំង នាងនិយាយទាំងដង្ហក់ ប្រាប់ទៅអ្នកផ្ទះវិញថា “ខាយ គឺជាមនុស្សល្អណាស់ គេចេះគិតចំពោះអ្នកដទៃ ជាមនុស្សឧស្សាហ៍ព្យាយាម ចំពោះការងារ និងការរស់នៅ ជានិច្ចជាកាលគេតែងតែគិតគូរចំពោះអ្នកដទៃ បើប្រៀបធៀបជាមួយមនុស្សប្រុសទូទៅ គឺគេល្អជាងពួកនោះ១០០ដងឯណោះ។ មនុស្សគថ្លង់ ក៏ជាមនុស្សដែរ ហើយពួកគេក៏មានបេះដូង អាចមានស្នេហាបានដែរ“។

សំដីរបស់នាង ធ្វើអោយឪពុកម្តាយនាងមានការទន់ចិត្ត។ មួយខែក្រោយមក ការជំទាស់របស់ពួកគាត់ក៏មិនសូវជាមានទៀតដែរ ហើយពួកគាត់និយាយថា គាត់ចង់ជួប ខាយ។ លីលី មានការសប្បាយចិត្តខ្លាំងណាស់ នាងនិយាយថា “២ថ្ងៃក្រោយ ខ្ញុំនឹងនាំគេមកជួបប៉ាម៉ាក់!“។

នៅយប់ដែលលីលី នាំខាយទៅផ្ទះ ក្នុងចិត្តរបស់នាងមានការអន្ទះសារជាខ្លាំង។ ពេលដើរនៅតាមផ្លូវ ខាយសប្បាយចិត្តក្រៃលែង គេប្រើភាសាកាយវិការ ដោយដៃទៅកាន់នាងថា “ប៉ាម៉ាក់របស់អូន ប្រាកដជាចូលចិត្តបងជាមិនខាន បងនឹងប្រាប់ពួកគាត់ថា បងនឹងថែរក្សាអូនអស់មួយជីវិត“។ មើលទៅទឹកមុខដ៏ រីករាយរបស់ខាយ​ ធ្វើអោយលីលី រំភើបចិត្តស្ទើរតែស្រក់ទឹកភ្នែកចេញមក ក្នុងពេលនោះ ក្នុងចិត្តរបស់នាងក៏ពោរពេញទៅដោយក្តីបារម្ភផងដែរ។

មកដល់ផ្ទះភ្លាម លីលីក៏និយាយប្រាប់ទៅប៉ាម៉ាក់របស់នាងថា “នេះគឺ ខាយ….” មិននឹកស្មានថា សំលេងនិយាយមិនទាន់ចប់ផង ទោះជាយល់សប្តិ ក៏នាងនឹកស្មានមិនដល់ រឿងដែលបានកើតឡើងនេះដែរ។ ខាយ ធ្លាក់ដបស្រាក្រហមពីដៃ ហើយស្ទុះទៅអោប លីលី ដោយនិយាយថា “អូនចេះនិយាយ?“។ មនុស្សដែលនៅទីនោះ សុទ្ធតែមានការ ស្រឡាំងកាំងគ្រប់ៗគ្នា មិនថានេះជាសំនួរដែល ខាយ សួរទៅ លីលីទេ តែវាក៏ជាសំនួរដែលនាងចង់សួរទៅគេដូចគ្នាវិញដែរ។

តាមពិត ខាយក៏ជាមនុស្សដែលចេះនិយាយភាសាកាយវិការដែរ នៅថ្ងៃនោះគេឃើញ លីលី ប្រើភាសាកាយវិការ ប្រាប់ផ្លូវទៅមនុស្សស្រីនោះ គេនឹកស្មានថានាងជាមនុស្ស គថ្លង់។ ឆ្លងកាត់ការទាក់ទងគ្នា អស់រយះពេលយ៉ាងយូរ គេក៏ចាប់ចិត្តស្រលាញ់នាង ដែលជាមនុស្សដ៏ស្លូតបូតម្នាក់។ ដោយគេឃើញថា លីលីចាត់ទុកគេជាមនុស្សគថ្លង់ ហើយដោយសារតែគេចង់នៅក្បែរនាង និងចង់ធ្វើអោយនាងព្រមទទួលគេដោយសុទ្ធចិត្ត គេក៏បានលាក់បាំងការពិត មិនអោយនាងដឹងឡើយ។ ស្ថិតនៅក្នុងពេល ដែលមាន ទំនាក់ទំនងគ្នានោះ គេក៏បានទៅនិយាយបញ្ចុះបញ្ចូល ក្រុមគ្រួសាររបស់គេ ដើម្បីអោយព្រមទទួលយកនាង ហើយគេក៏បានតាំងចិត្តក្លាហាន មកសារភាពស្នេហ៍ របស់ខ្លួន ចំពោះនាងផងដែរ។

ក្រោយពីលឺការបកស្រាយរបស់ខាយមក អ្នកទាំងអស់គ្នាសុទ្ធតែផ្ទុះសំណើច ចេញមកយ៉ាងសប្បាយចិត្ត លីលីរឹតតែរំភើបឡើងនិយាយលែងចេញ។ ពេលនេះទោះជា ខាយ មិនទាន់បានហាមាត់និយាយពាក្យថា “បងស្រលាញ់អូន” តែនៅក្នុងចិត្តរបស់នាង គឺមានពាក្យនេះរួចទៅហើយ។

ជាការពិតណាស់ ស្នេហាដែលកើតចេញពីក្រអៅបេះដូងពិតប្រាកដ វាគឺជាសំលេងដ៏គ្រលួចមួយ ដែលមាននៅក្នុងចិត្តមនុស្សយើងម្នាក់ៗ៕

ដកស្រង់ពី និរន្តន៍ (4ever)

នៅពេលដែលឆ្មារស្រលាញ់ត្រី


 

មួយជីវិតរបស់សត្វត្រីគឺនៅក្នុងទឹក រីឯសត្វឆ្មារវិញក៏មិនអាចចាកចេញពីដីគោក អស់មួយជីវិតបានដែរ ប្រសិនបើមានថ្ងៃណាមួយ ត្រីដែលរស់នៅក្នុងទឹក ស្រលាញ់គ្នាជាមួយឆ្មារដែលរស់នៅលើគោក តើវានឹងយ៉ាងម៉េចទៅវិញ? តើត្រីនឹងនៅក្នុងកញ្ចក់អាងចិញ្ជឹមត្រី សំលឹងមើលសត្វឆ្មារយ៉ាងស្ងៀមស្ងាត់ ឬក៏សុខចិត្តចាកចេញពីទឹក ដែលធ្លាប់រស់នៅ ទៅនៅក្នុងដើមទ្រូង របស់សត្វឆ្មារវិញ?

នាងគឺជាត្រីដែលពោរពេញទៅដោយស្រការពណ៍មាស អ្វីដែលចំលែកនោះ គឺនៅពេលយប់កន្ទុយរបស់នាង នឹងរំលេចឡើងបន្ទះបីពណ៍ខៀវយ៉ាងស្អាត។ ដោយសារតែសម្រស់ និងចំណុចពិសេសរបស់នាង ខ្លួនប្រាណរបស់នាង ប្រាកដជាមានស្រការដ៏ស្រស់ស្អាត ចំលែកមិនធ្លាប់ដែលបានជួប។ នេះក៏ជាមូលហេតុ ដែលបេះដូងរបស់នាងអផ្សុក ឯកា អស់សង្ឃឹមដែរ។

គេគឺជាសត្វឆ្មារដែលឆ្លាតហើយពូកែ គេគឺជាឆ្មារដែលម្ចាស់ស្រលាញ់ជាទីបំផុត ប៉ុន្តែគេបែរជាមិនសប្បាយចិត្ត ពីព្រោះតែការស្រលាញ់ និងយកចិត្តទុកដាក់ របស់ម្ចាស់ចំពោះគេ ទើបធ្វើអោយដៃគូរនិងមិត្តភ័ក្តរបស់គេ ក្លាយជាសត្រូវនឹងគ្នា ឆ្មារដទៃសុទ្ធតែស្អប់គេ គេឯកោហើយអផ្សុកទៀតផង។

ពេលរាត្រីព្រះច័ន្ទភ្លឺស្រលះ ឆ្មាររត់ចេញពីបន្ទប់របស់ម្ចាស់ គេដើរទៅជ្រុងមួយនៃបង្អួច គេសំលឹងមើលព្រះច័ន្ទ គេយំហើយ តែគ្មានអ្នកណារវល់នឹងគេឡើយ គេយល់ថា បេះដូងរបស់ខ្លួនឯងតូចណាស់ អផ្សុកណាស់! អាកាសធាតុត្រជាក់ ប៉ុន្តែខ្លួនប្រាណ របស់គេហាក់ដូចជាអត់មានអារម្មណ៍អ្វីសោះ គេលោតចូលទៅក្នុងសាឡុង ទឹកភ្នែកដ៏ឈឺចាប់ គ្របដណ្តប់កែវភ្នែករបស់គេ។ ស្ថិតក្នុងភាពស្រពិចស្រពិល គេមើលឃើញពន្លឺពណ៍ខៀវបីបន្ទះ កំពុងតែបញ្ចេញពន្លឺផ្លេកៗ គេញីភ្នែករបស់គេ ត្រីដ៏ស្រស់ស្អាតបានចូលទៅក្នុងកែវភ្នែកដ៏សើមរបស់គេ នាងត្រីដែលនៅក្នុងអាងត្រី មើលឃើញគេយំ ទឹកភ្នែកមួយតំណក់ ក៏ហូរចេញពីកែវភ្នែករបស់នាង ប៉ុន្តែគ្មានអ្នកណាមើលឃើញឡើយ។

គេដើរទៅមុខនាង ថ្វីត្បិតតែឃាំងដោយកញ្ជក់មួយ ប៉ុន្តែនៅក្នុងបេះដូងរបស់ពួកគេ សុទ្ធតែបានលឺបេះដូងរបស់គ្នាទៅវិញទៅមក។ នៅក្នុងកែវភ្នែករបស់នាង គេមានអារម្មណ៍ កក់ក្តៅនៅក្រោមការសំលឹងរបស់នាង គេដឹងអ្វីហៅថាសេចក្តីសុខ។ ពួកគេស្រលាញ់គ្នាហើយ!

ប៉ុន្តែត្រីនិងឆ្មារធ្វើយ៉ាងម៉េច ទើបអាចរស់នៅជាមួយគ្នាបានទៅ? ត្រីមិនអាចចាកចេញ ពីទឹកបានទេ រីឯឆ្មារក៏មានការរស់នៅរបស់ខ្លួនឯងដែរ ពួកគេសំលឹងគ្នាទៅវិញទៅមក នៅមុខកញ្ចក់រាល់ថ្ងៃ។ មិនយូរប៉ុន្មានម្ចាស់ប្រទះឃើញឆ្មារតែងតែដើរទៅមក នៅក្បែរអាងដាក់ត្រី ម្ចាស់ខ្លាចឆ្មារជាទីស្រលាញ់របស់ខ្លួន អាចធ្វើបាបត្រី ដូច្នេះម្ចាស់ តែងតែឃុំឆ្មារ នៅក្នុងបន្ទប់មួយផ្សេងទៀតជារៀងរាល់ថ្ងៃ។ គ្មានអ្នកណាចាប់អារម្មណ៍ថា ទឹកនៅក្នុងអាង ហេតុអីក៏ក្លាយទៅជាប្រៃទេ មានតែពួកគេទាំងពីរនាក់ស្រលាញ់គ្នា ប្រើបេះដូងបញ្ជូនសញ្ញាស្រលាញ់ អោយគ្នាទៅវិញទៅមកយ៉ាងស្ងៀមស្ងាត់។

ថ្ងៃនោះ ឆ្មារឆ្លៀតឧិកាសម្ចាស់មិននៅផ្ទះ ក៏រត់ទៅក្បែរអាងត្រី។ ត្រីប្រែប្រួលហើយ ក្លាយជាស្គម ក្លាយទៅជាទន់ជ្រាយ គេចង់អោបនាងនៅក្នុងដើមទ្រូងរបស់គេយ៉ាងខ្លាំង ថើបថ្ងាស់របស់នាងថ្នមៗ ប៉ុន្តែគេមិនអាចទេ ត្រីមានតែរស់នៅក្នុងទឹកជារៀងរហូត រីឯឆ្មារមិនអាចចាកចេញពីដីគោក ជារៀងរហូតដែរ។ គេទាំងពីរនាក់មើលមុខគ្នា ទៅវិញទៅមក ពេលនោះត្រីស្រាប់តែប្រែប្រួលខ្លួន លោតចេញពីអាងត្រីកញ្ចក់។ គេស្រឡាំងកាំង ប៉ុន្តែដោយសារតែសកម្មភាពរបស់នាង គេមានអារម្មណ៏សប្បាយចិត្តផង ហើយក៏ឈឺចាប់ផង សប្បាយចិត្តនោះគឺ គេដែលស្រលាញ់ត្រី ទីបំផុតអាចនៅជាមួយគ្នា បានហើយ ឈឺចាប់នោះគឺ នាងនឹងឃ្លាតឆ្ងាយពីគេ យ៉ាងឆាប់រហ័ស។

នាងត្រីនៅក្បែរដើមទ្រូងរបស់ឆ្មារ យ៉ាងស្ងៀមស្ងាត់ ឆ្មារប្រើអណ្តាតលិត ខ្លួនប្រាណរបស់ ត្រីដែលជិតស្ងួត ពួកគេមើលមុខគ្នា ពួកគេមានពាក្យជាច្រើនដែលនិយាយមិនចេញ ប៉ុន្តែពួកគេនៅពេលនេះ គឺមានសេចក្តីសុខខ្លាំងណាស់។ ខ្លួនប្រាណរបស់ត្រី ចាប់ផ្តើមក្លាយទៅជារឹង ប៉ុន្តែនាងនៅតែរក្សាស្នាមញញឹមជានិច្ច នាងប្រើកំលាំង ចុងក្រោយអង្វរឆ្មាររឿងមួយ នោះគឺក្រោយពេលដែលនាងស្លាប់ហើយ ឆ្មារត្រូវតែស៊ីនាងចូលពោះ។

តើឆ្មារម៉េចនឹងដាច់ចិត្តស៊ីនាងទៅ? ប៉ុន្តែត្រីនិយាយថា មានតែធ្វើបែបនេះទេ ទើបអាចរំលាយចូលគ្នា ក្លាយជាខ្លួនតែមួយបាន ទើបពួកគេមិនឃ្លាតឆ្ងាយពីគ្នា យ៉ាងពិតប្រាកដ។ ឆ្មារយំហើយ ត្រីក៏យំដែរ ស្ថិតនៅក្រោមពេលវេលាដែលយំជាមួយគ្នា ត្រីបិតភ្នែកថ្នមៗ ឆ្មារអោបត្រីយំយ៉ាងខ្លាំង ហើយយ៉ាងឈឺចាប់ជាទីបំផុត។

ពេលវេលាកន្លងទៅមុខបន្តិចម្តងៗ ឆ្មារហត់ហើយ ហើយក៏គ្មានកំលាំងសម្រក់ ទឹកភ្នែកទៀតដែរ គេពិតជាមិនដាច់ចិត្ត ស៊ីត្រីដែលគេស្រលាញ់ចូលក្នុងពោះទេ ប៉ុន្តែមានតែវិធីមួយនេះទេ ទើបពួកគេអាចនៅជាមួយគ្នាបាន។ ដូច្នេះឆ្មារបិតភ្នែក យកត្រីដាក់ចូលក្នុងមាត់ថ្នមៗ ហើយលេបចូលទៅក្នុងពោះយឺតៗ។ ឆ្មាររត់ទៅលើរានហាល គេលោតឡើងទៅលើបង្អួច ផ្ទៃមេឃដែលទើបតែភ្លៀងរួច ក៏ស្រឡះ ឥន្ទធនូធ្វើអោយផ្ទៃមេឃរឹតតែស្រស់ស្អាត។ ឆ្មារនៅពេលនេះ អត់មានភាពរីករាយ អត់មានទុកព្រួយ អ្វីដែលនាងត្រីបន្សល់ទុកនោះ គឺសេចក្តីសុខជានិរន្តន៍។

ខ្លួនប្រាណរបស់គេក្លាយទៅជាស្រាល ហាក់ដូចជាហោះហើរទៅលើផ្ទៃមេឃដ៏ត្រចះត្រចង់ ហោះហើរនៅលើឥន្ទធនូដ៏ស្រស់ស្អាត ពីព្រោះនៅលើឥន្ទធនូមានត្រីដែលគេស្រលាញ់ កំពុងតែរង់ចាំគេ……

មិនដែលធ្លាប់ឃ្លាតឆ្ងាយ


មានមនុស្សប្រុសម្នាក់ គេគឺជាមនុស្សល្អ អាយុរបស់គេលើស៣០ឆ្នាំបន្តិចបន្តួច ប៉ុន្តែមិនទាន់រៀបការ។ មានកូលាប២ទង គឺកូលាបសរ និងកូលាបក្រហម កូលាបទាំង២ទងនេះ ប្រើវិធីផ្សេងៗគ្នា ទៅស្រលាញ់បុរសនេះយ៉ាងខ្លាំង ហើយបុរសនេះ មិនចង់ដោយសារតែការជ្រើសរើសរបស់ខ្លួនឯង ធ្វើអោយនរណាម្នាក់ ក្នុងចំណោមកូលាបទាំង២មានការឈឺចាប់ គេសម្រេចមិនជ្រើសយកទាំង២។ ថ្វីត្បិតតែកូលាបទាំង២ទងនេះ​មិនបន្ទោស លើការសម្រេចចិត្តរបស់គេ ប៉ុន្តែគេនៅតែមិនសុខ គេមានតែយកពេលវេលាទៅដាក់លើការងារទាំងអស់ ទីបំផុតរយះពេលប៉ុន្មានឆ្នាំដ៏ខ្លី គេក៏ក្លាយជាបុរសម្នាក់ទទួលបានជោគជ័យយ៉ាងខ្លាំង។

ថ្ងៃមួយនៅពេលគេកំពុងអានសៀវភៅ បេះដូងរបស់គេស្រាប់តែលែងធ្វើចលនា សាច់ដុំរបស់បេះដូងមួយភាគធំត្រូវងាប់ សំណាងល្អធ្វើការសង្គ្រោះបន្ទាន់ ទាន់ពេលវេលា គេអាចរក្សាជីវិតបានបណ្តោះអាសន្ន ប៉ុន្តែក្នុងរយះពេលកន្លះខែ ដាច់ខាតត្រូវតែវះកាត់ប្តូរបេះដូងថ្មី។ បញ្ហាវះកាត់មិនមែនជារឿងលំបាកឡើយ ប៉ុន្តែលំបាកត្រង់គ្មានបេះដូងសម្រាប់ប្តូរ។

កូលាប២ទងដែលស្រលាញ់គេ ជូតទឹកភ្នែកនៅក្រៅបន្ទប់អ្នកជំងឺ ពួកគេរង់ចាំអព្ភូតហេតុកើតឡើង។ ប៉ុន្តែដំណឹងនិមួយៗ ដែលគ្រូពេទ្យយកមកប្រាប់ កាន់តែអាក្រក់ឡើងៗ។ ទីបំផុតនៅ៣ថ្ងៃចុងក្រោយ នៃអំឡុងពេលកន្លះខែ កូលាបក្រហមស្រាប់តែចាកចេញ។ កូលាបស មានការងឿងឆ្ងល់យ៉ាងខ្លាំង តែនាងមិនសួរឡើយ។ នាងនៅក្នុងមន្ទីពេទ្យបន្ត នាងបន់ស្រន់បណ្តើរ និងមើលថែទាំបុរសនោះបណ្តើរ។ នៅពេលមនុស្សយើងជួបទុក្ខលំបាក ទើបយល់ចិត្តគ្នា នេះប្រហែលជាការពិសោធន៍ ដ៏ប្រសើរបំផុតរវាងកូលាបទាំង២។ គ្រប់គ្នាសុទ្ធតែបន្ទោស នៃការចាកចេញរបស់កូលាបក្រហម។

អព្ភូតហេតុកើតឡើង នេះប្រហែលជាកុលាបសបានធ្វើអោយព្រះរំភើបចិត្ត នៅថ្ងៃចុងក្រោយគ្រូពេទ្យ បានរកឃើញបេះដូងស្រស់ មកធ្វើការវះកាត់អោយ។ ការវះកាត់ប្រព្រឹត្តទៅយ៉ាងជោគជ័យ។ បន្ទាប់ពីជាសះស្បើយ គេបានរៀបការជាមួយកូលាបស នាងគឺជាព្រះច័ន្ទរបស់គេអស់មួយជីវិត។ គេស្បថថា នឹងស្រលាញ់នាងរហូតដល់មេឃរលំភ្នំរលាយ។ គ្មានអ្នកណាម្នាក់ រំលឹកដល់កូលាបក្រហម ដែលគ្មានចិត្តគ្មានថ្លើមកាលពីមុនទៀតឡើយ។ គេនិងកូលាបសស្រលាញ់គ្នាយ៉ាងល្គូកល្អឺន ប្រៀបដូចជាជ័រស្អិតអញ្ជឹង​ ដែលចង់បេះ ក៏បេះមិនចេញ រហូតដល់គេអរគុណការចាកចេញ របស់កូលាបក្រហម កាលឆ្នាំនោះទៀតផង។

គឺបែបនេះ…..

កន្លងផុតទៅអស់រយះពេល៥ទៅ៦ឆ្នាំ មានមនុស្សស្រីម្នាក់តាមរកគេឃើញ នាងគឺជាមិត្តជិតស្និទ្ធិរបស់កូលាបក្រហម ដែលធ្លាប់ធំដឹងក្តីជាមួយគ្នា នៅមជ្ឈមណ្ឌលកុមារកំព្រា។ មនុស្សស្រីនោះ បានប្រគល់សៀវភៅកំណត់ហេតុមួយក្បាលទៅអោយគេ រួចក៏ចាកចេញទៅបាត់។ ដើមឡើយគេមិនចង់បើកកំណត់ហេតុនោះមើលឡើយ គេគិតថានឹងយកវាបោះចោលក្នុងធុងសម្រាម ប៉ុន្តែពេលនោះ គេស្រាប់តែនឹកឃើញទឹកមុខដ៏គួរអោយអាណិត និងកែវភ្នែកឈឺចាប់របស់នាង បេះដូងស្រាប់តែរន្ធត់ឡើង ក៏បើកកំណត់ហេតុមើល។ កំណត់ហេតុទំព័រចុងក្រោយបង្អស់ អក្សរកខ្ខក់ណាស់ នៅក្នុងនោះមានគៀបអត្ថបទប៉ុន្មានសន្លឹកទៀតផង។

 

ដើម្បីអោយគេរស់នៅបន្តទៀត កូលាបក្រហមមានចេតនាស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយថែមទាំងផ្តែផ្តាំអោយមិត្តជិតស្និទ្ធិ យកបេះដូងរបស់ខ្លួនឯង បរិច្ចាគទៅអោយបុរសដែលនាងស្រលាញ់ទៀតផង។

បេះដូងរបស់នាង លោតនៅក្នុងដើមទ្រូងរបស់គេរហូតមក តាំងពីដើមរហូតដល់ចប់ នាងមិនដែលឃ្លាតឆ្ងាយពីគេ មួយនាទីណាឡើយ។ អានចប់ទឹកភ្នែករបស់បុរសនោះ ស្រក់ពេញមុខ…៕